បុរសម្នាក់ជិះម៉ូតូមិនប្រកាន់ស្ដាំជ្រុលទៅបុករថយន្តដែលបើកបញ្ច្រាសទិសគ្នាបណ្តាលឲ្យស្លា.ប់នៅនឹងកន្លែង

100

ស្វាយរៀង៖ បុរសជាកម្មករសំណង់ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឱ្យរន្ធត់ដោយជនរងគ្រោះជិះម៉ូតូមិនប្រកាន់ស្តាំទៅបុកជាមួយរថយន្តដែលបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលទាំងព្រឹក។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីព្រឹកថ្ងៃទី០៦ ខែ តុលា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ១ ត្រង់ចន្លោះគីឡូម៉ែត្រលេខ១៥៨និង១៥៩ ស្ថិតក្នុងភូមិត្រពាំងប្លុង សង្កាត់បាទី ក្រុងបាវិត ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឱ្យដឹងថា បុរសដែលស្លាប់មានឈ្មោះ ម៉ុត សាម៉េត អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិច្រកម្ទេស សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១M-០០៤៣ ខូចខាតយ៉ាងដំណំ។ ចំណែកអ្នកបើករថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះឈួន ឌី  អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត មានទីលំនៅភូមិជើងដឹក ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បើករថយន្តម៉ាកHYUNDIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣C-០៤៩៩។

តាមប្រភពបានឱ្យដឹងថា  មុនកើតហេតុគេឃើញបុរសរងគ្រោះខាងលើជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម C១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១M-០០៤៣ក្នុងទិសដៅពីកើតទៅលិច ដោយមិនប្រកាន់ស្តាំ (បើកជិះចូលទៅបុករថយន្តម៉ាកHYUNDIA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣C-០៤៩៩ដែលបើកក្នុងទិសដៅបញ្ច្រាសគ្នាចំពីមុខយ៉ាងពេញទំហឹងបណ្ដាលឱ្យស្លាប់នៅនឹងកន្លែងបង្កការភ្ញាក់ផ្អើលតែម្ដង។

សាកសពត្រូវបានសមត្ថកិច្វធ្វើកំណត់ហេតុនិងបានប្រគល់ទៅឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីចាត់ការតាមនីតិវិធីច្បាប់។​ ចំពោះមធ្យោបាយធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចបានធ្វើការវាស់វែងនិងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីដោះស្រាយតាមច្បាប់៕

Turbo tech solutions
HQP