បំពុលឆ្កែងាប់អស់ រួចចាក់សោរទ្វារបងចូលលួចម៉ូតូ០២គ្រឿង បានដោយសុវត្ថិភាព

72

ស្វាយរៀង៖ ផ្ទះបន្ទប់ពិគ្រោះ និងព្យាបាលជំងឺ សុខសាន្ត ត្រូវបានចោរ បំពុលសត្វឆ្កែងាប់ជាច្រើន និង ចាក់សោរទ្វារបងចូលលួច ម៉ូតូហុងដា ស៊ែរ១២៥ ចំនួន ២គ្រឿង ទាំងកណ្ដាលអធ្រាតបានដោយសុវត្ថិភាព នៅឃុំក្រោលគោ ផ្អើលអ្នកភូមិនិង រាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន ជួយអន្តរាគមន៍ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះដែលរងគ្រោះមានឈ្មោះ អ៊ុង សុមេធ ភេទប្រុស អាយុ៣០ឆ្នាំមុខរបរ គ្រូពេទ្យ រស់នៅភូមិព្រៃខ្លា ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។ ចំណែកសម្ភារៈដែលបាត់បង់រួម មានម៉ូតូចំនូន ២ គ្រឿងម៉ាកហុងដា C១២៥ ពណ៌ខ្មៅសេរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ស្វាយរៀង១J៤៤៩៤និងម៉ូតូ ម៉ាកហុងដា C១២៥ ពណ៌ខ្មៅសេរី ឆ្នាំ២០១៥ពាក់ស្លាកលេខ ស្វាយរៀង១H៤០១៨ និងបានបំពុលសត្វឆ្កែ ងាប់ជាច្រើនក្បាលផងដែរ ។
បច្ចុប្បន្នសមត្ថកិច្ចនគរបាល កំពុងធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកឃាត់ខ្លួនក្រុមជនសង្ស័យមកផ្ដន្ទាទោសអោយខានតែបាន។

ករណីចោរលួចម៉ូតូ នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង មិនត្រូវបានសមត្ថកិច្ច ធ្វើការបង្ក្រាបបានឡើយ ពលរដ្ឋ សូមស្នើរដល់លោកស្នងការ នគរបាលខេត្តស្វាយរៀង ដែលទើបឡើងថ្មី និងលោកអធិការនគរបាល ស្រុកស្វាយជ្រំ ដែលទើបប្រកាសឡើងថ្មីជិត២ខែនេះ សូមជួយបង្ក្រាបក្រុមចោរលួចម៉ូតូ ឲ្យមានប្រសិទ្ធភាពផង គឺធ្វើយ៉ាងណាដើម្បីឲ្យប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត និងអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឲ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ ៕

Turbo tech solutions
HQP