ឃាត់ខ្លួនជនសង្ស័យ ចំនួន០៤នាក់ និងដកហូតថ្នាំញៀនជិត១គីឡូក្រាម នៅខេត្តតាកែវ

132

តាកែវ៖ កម្លាំងអាវុធហត្ថខេត្តតាកែវ ចុះបង្រ្កាបករណីគ្រឿងញៀនជាក់ស្តែងឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ដកហូតថ្នាំញៀនមួយចំនួនធំ កាលពីថ្ងៃទី៦ ខែតុលាឆ្នាំ២០២២ នៅចំណុចភូមិត្រពាំងខ្ចៅ ឃុំរាមអណ្ដើក ស្រុកគីរីវង់ ខេត្តតាកែវ។

ប្រតិបត្តិការខាងលេីនេះ មានការសម្របសម្រួលនីតិវិធីដោយលោក ស៊ឹម ជុំសុខហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត។

កម្លាំងកងរាជអាវុធហត្ថចុះបង្ក្រាបជាលទ្ធផលឃាត់ខ្លួនបានមនុស្ស០៤នាក់ និងដករហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន ១៨ កញ្ចប់ (ធំ១១កញ្ជប់ តូច០៧ ) ទម្ងន់ = ៦១៧.២៧ក្រាម ។ ថ្នាំគ្រាប់ប្រភេទ WY ពណ៌​ឈាមជ្រូកចំនួន ០៨ កញ្ចប់ (ធំ០៧កញ្ជប់) ស្មើនឹង ១៣២០គ្រាប់ ទម្ងន់= ១៤៥.៩៣ក្រាម។ ប្រាក់ដុល្លារចំនួន ២៤០០$ ប្រាក់រៀល ២,៦៥៥,០០០រៀល។ ទូរសព្ទ័ចំនួន ០៣គ្រឿង (ម៉ាកViVO, iPhone, iphone11ProMaX)
និងម៉ូតូចំនួន០២គ្រឿង ម៉ាកហុងដា C125ពណ៌ក្រហម ស្លាកលេខតាកែវ 1F2238 និង ម៉ាក់BeaTពណ៌ ស ខៀវ ស្លាកលេខតាកែវ 1Y2809 ព្រមទាំងសម្ភារៈវេចខ្ចប់ថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅទីបញ្ជាការដ្ឋានកងអាវុធហត្ថខេត្តតាកែវ ដេីម្បីចាត់ការតាមនិតិវិធី៕

Turbo tech solutions
HQP