ពលរដ្ឋនៅឃុំព្រះដាក់ អរគុណដល់រដ្ឋាភិបាល ដែលមិនបានឱ្យពួកគាត់ចេញពីតំបន់នេះ ហើយសន្យាថាមិនលក់ដីឱ្យអ្នកក្រៅមករស់នៅកន្លែងនេះជាដាច់ខាត

74

សៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា តំណាងរាជរដ្ឋាភិបាលកម្ពុជាឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកជំទាវ ភឿង សកុណា រដ្ឋមន្រ្តីក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២នេះ បានជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំព្រះដាក់ និងជម្រាបជូនពីបញ្ហាដីធ្លីរបស់ពួកគាត់។

ឯកឧត្តម ជា សុផារ៉ា បានមានប្រសាសន៍ប្រាប់ទៅប្រជាពលរដ្ឋនៅឃុំព្រះដាក់នេះថា ប្រជាពលរដ្ឋត្រូវហ្នឹងនរ យើងអត់មានធ្វើការរុះរើបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិទាំង០៦ របស់ ឃុំព្រះដាក់នេះទេ។ ប៉ុន្តែប្រជាពលរដ្ឋត្រូវទប់ស្កាត់កុំឱ្យអ្នកថ្មីចូលមកសាងសង់កុំឱ្យមាន សំណង់ថ្មីលើទឹកដីចាស់ មិនឱ្យលក់ដូរ ដែលធ្វើឱ្យខូចអត្តសញ្ញាណអ្នកព្រះដាក់ ព្រោះអ្នក ព្រះដាក់ចង់ទៅដល់កន្លែងណាគ្រាន់តែនិយាយចេញមក អ្នកណាក៏គេដឹងគេស្គាល់ដែរ។ ទីតាំងរបស់ឃុំព្រះដាក់ បច្ចុប្បន្នគឺជាតំបន់បារាយណ៍ខាងកើតរបស់អតីតក្រុងអង្គរ ដែល ស្ដុកទឹកប្រមាណ៣០លានម៉ែត្រគុប សម្រាប់ផ្សើមដី ដើម្បីជួយគ្រឹះអង្គរឱ្យរឹងមាំផង និងស្ដុក ទឹកសម្រាប់ប្រើប្រាស់សម្រាប់ក្រុងអង្គរ កាលពីសម័យបុរាណផង។

ឯកឧត្តមបានបញ្ជាក់ថា ចំពោះបារាយណ៍ខាងកើត ទីតាំងព្រះដាក់បច្ចុប្បន្ន ដែលត្រូវ រៀបចំឡើងវិញឱ្យដូចកាលពីសម័យអង្គរនោះ គឺក្រុមការងារ និងសិក្សាទៅតាមភាពជាក់ស្ដែង តែកន្លែងដែលត្រូវស្ដុកទឹកប៉ុណ្ណោះ គឺមិនតម្រូវឱ្យប្រជាពលរដ្ឋនៅក្នុងឃុំព្រះដាក់រុះរើលំនៅ ឋានចាកចេញទេ។ បើទោះបីជាយ៉ាងក៏ដោយ ក៏លោកឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា នៅក្នុងចំណោមប្រជាពលរដ្ឋទាំង៦ភូមិ ដែលរស់នៅក្នុងឃុំព្រះដាក់នោះ គឺមានផ្ទះប្រហែល ជា២០ខ្នង កំពុងរស់នៅក្នុងបាតបារាយណ៍ ដែលក្រុមការងារនឹងសម្របសម្រួលជាមួយ គ្រួសារប៉ះពាល់ទាំងនោះ ថាតើគួរប្ដូរទីតាំងមករស់នៅលើគោកវិញ ឬក៏យ៉ាងណា ប្រសិនបើ មានដីផ្សេង ឬគាត់ស្ម័គ្រចិត្តទៅរស់នៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯកក៏បាន។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៤រហូតមកដល់ ឆ្នាំ២០២២នេះ សំណង់កើតថ្មីនៅតំបន់រមណីយដ្ឋានអង្គរនេះ មានចំនួន៤៨០០គ្រួសារ ក្នុងនោះសម្រាប់សំណង់ថ្មីនៅឃុំព្រះដាក់នេះមាន២៨៥៩គ្រួសារ។ ដែលកាលពីមុន ឆ្នាំ២០០៤តំបន់នេះមានតែ៦១៤គ្រួសារប៉ុណ្ណោះ។

ប្រជាពលរដ្ឋនៅឃុំព្រះដាក់ ក៏បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូរដល់ប្រជាពលរដ្ឋដែលបានរស់នៅតំបន់នេះ យូរលង់ណាស់មកហើយ។ ពួកគាត់បានសន្យាថា នឹងខិតខំចូលរួមទប់ស្កាត់កុំឱ្យអ្នកថ្មីចូលមកសាងសង់កុំឱ្យមាន សំណង់ថ្មីលើទឹកដីចាស់នេះ ដែលធ្វើឱ្យខូចអត្តសញ្ញាណអ្នកព្រះដាក់ជាដាច់ខាត៕

ប្រភព៖ ក្រសួងព័ត៌មាន

Turbo tech solutions
HQP