ខំដឹកកូនស្រីអាយុ១ខួបទៅទិញទឹកដោះគោ តែអកុសលត្រូវម៉ូតូអ្នកដឹកអាហារតាមអនឡាញបុកស្លាប់កូនស្រីបាត់ សល់តែម្តាយរបួសស្រាល

490

ភ្នំពេញ : បុរសម្នាក់ជិះម៉ូតូម៉ាក Honda scoopy បេីកបរក្នុងស្ថានភាពល្បឿនលឿនក៍ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាក Suzuki Viva ដែលម្ដាយនឹងកូនជិះឌុបគា្នទៅរកទិញទឹកដោះគោ ក៏បណ្ដាលអោយក្មេងស្រីម្នាក់អាយុទេីបតែ១ខួបបានបោកក្បាលស្លាប់ក្រោយបញ្ជូនទៅមន្ទីពេទ្យ។

ហេតុការណ៍ខាងលេីបានកេីតឡេីងនៅវេលាម៉ោង១២:០០នាទីថ្ងៃត្រង់ថ្ងៃទី១៨ខែមេសា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី កសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា មុនពេលកេីតហេតុគេឃេីញបុរសម្នាក់ជិះម៉ូតូម៉ាក Honda Scoopy ពណ៍សពាក់ស្លាកលេខ កំពង់ឆ្នាំង 1H-6576 ជាអ្នកដឹកអាហារតាមអនឡាញបេីកបរស្របទិសគ្នាពីលិចមកកេីតជាមួយម៉ូតូម៉ាក Suzuki viva ពាក់ស្លាកលេខ ភ្នំពេញ 1F-6640
មកដល់ចំណុចទីតាំងកេីតក៍បានបុកពីក្រោយពេញទំហឹងអូសជិត១០ម៉ែត្របណ្ដាយអោយក្មេងស្រីអាយុ១ខួបផ្លោងចេញពីម៉ូតូបោកក្បាលស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីពេទ្យតែម្ដង។

ក្រោយពេលកេីតហេតុ សមកិច្ចជំនាញចរាចរណ៍ផ្លូវគោកចុះមកដល់ទីតាំងកេីតហេតុធ្វេីការវាស់វែងយកមធ្យោបាយទាំងពីទៅរក្សាទុករងចាំការដោះស្រាយតាមនិតិវិធី។

Turbo tech solutions
HQP