កម្លាំង​កងរាជអាវុធហត្ថ ចុះបង្ក្រាប​ករណី​ចាប់ជំរិតក្នុងបុរីប៉េង ហួត ឃាត់ខ្លួន​បានចំនួន០​៧​នាក់

113

ភ្នំពេញ៖ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ចុះ​បង្ក្រាបនិង​ឃាត់ខ្លួន​ជនជាតិ​ចិន​ ដែល​ពាក់​ព័ន្ធ​ករណីចាប់ជំរិត​នៅ​ក្នុង​បុរី​មួយ​កន្លែង ​ដែល​ប្រ​តិ​បត្ត​ការណ៍​នេះ ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ០៨​យប់​ថ្ងៃ​ទី​០៧ ខែតុលា ឆ្នាំ​២០២២ ​​ស្ថិត​ក្នុង​បុរី​ប៉េង ហួត ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ រាជធានីភ្នំពេញ ។

ប្រភព​ព័ត៌មាន​ពី​កម្លាំង​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​រង្វង់​ប្រ​តិ​បត្ត​ការណ៍​នេះ​ មាន​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​ជនបរទេស (​ជនជាតិ​ចិន​)ចំនួន​៧​នាក់ រួម​ទាំង​ជន​រង​គ្រោះ​ផង​ដែរ ​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ​បន្ទាប់​ពី​បញ្ចប់​ប្រ​តិ​បត្ត​ការណ៍​ ​​កម្លាំង​ជំនាញ​បានបញ្ជូន​ជនសង្ស័យ​យក​ទៅ​សួរ​នាំ នៅ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ​រួមទាំង​ជន​រង​គ្រោះដើម្បីចាត់ការ​បន្ត​ទៀត​ ។

Turbo tech solutions
HQP