ជនជាតិចិនម្នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការ ក្រោយពាក់ព័ន្ធបទល្មើសបម្រុងនាំគ្រឿងញៀនជាង១គីឡូទៅកាន់ប្រទេសថៃ

93

ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប និងចាប់ខ្លួនជនជាតិចិនម្នាក់ បម្រុងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនខុសច្បាប់ ចេញពីកម្ពុជាទៅប្រទេសថៃ និងរឹបអូសគ្រឿងញៀនជាង ១គីឡូក្រាមផងដែរ ខណៈនាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះបានបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីហើយ។

ដោយអនុវត្តតាមបញ្ជាលោក នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀនឆ្លងដែនខុសច្បាប់ ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់លោក ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៨និង០០នាទី សមត្ថកិច្ចគយនិងរដ្ឋាករ ប្រចាំការនៅ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ច្រកចេញដំណើរ) បានសហការជាមួយ កម្លាំងជំនាញ(ក១០) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយ លោក ឧត្តមសេនីយ៍ទោ សារី បុត្រសត្យា លោកឧត្តមសេនីយ៍ត្រី យឹម សែនឧត្តម នាយករងមន្ទីរ  លោកវរ:សេនីយ៍ឯក តឹក សូនី នាយការិយាល័យ ក្រោមការសម្របសម្រួលដោយ លោក ហេង ផេង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំរាជធានីភ្នំពេញ  បានធ្វើការត្រួតពិនិត្យឧបករណ៍បំពងសម្លេង (Speaker) នៅគោលដៅ ច្រកចេញដំណើរ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។ 

ជាលទ្ធផលឃាត់ជនសង្ស័យម្នាក់ឈ្មោះ LI CHENG YE ភេទប្រុស អាយុ៣៨ ឆ្នាំ ជនជាតិចិន និងចាប់យកវត្ថុតាង សារធាតុញៀនប្រភេទ កេតាមីន (KETAMIN) ទម្ងន់សុទ្ធ ១ គីឡូ ២.៤២ក្រាម ។ 

បច្ចុប្បន្នជនសង្ស័យកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរនៅឡើយ ៕

Turbo tech solutions
HQP