ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​ឯកឧត្តម វេ​ង សា​ខុន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី

265

ភ្នំពេញ៖ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី នៅ​ថ្ងៃ​ទី​១១ ខែតុលា ឆ្នាំ​២០២២​នេះ ទ្រង់​បាន​ចេញ​ព្រះរាជក្រឹត្យ ត្រាស់​បង្គាប់​តែងតាំង​មុខ​តំណែង​ឯកឧត្តម វេ​ង សា​ខុន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី ។

សូមជម្រាបថា នៅក្នុង​ពិធី​​ប្រគល់​សញ្ញាបត្រ ជូន​និស្សិត​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ (PPIU) ចំនួន​ជាង​២​ពាន់​នាក់ នា​ព្រឹក​ថ្ងៃ​ទី​១១ តុលានេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ​នៃ​កម្ពុជា បាន​បញ្ជាក់​ថា សម្តេច​ផ្ញើ​លិខិត​ទៅ​ព្រះ​បរមរាជវាំង ដើម្បី​ទូល​ថ្វាយ​ព្រះករុណា សម្តេច ព្រះបាទ ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​លោក វេ​ង សា​ខុន ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​ ។

ការ​ប្រកាស​បែប​នេះ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​មុខ​តំណែង ឯកឧត្តម វេ​ង សា​ខុន ពី​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។ ការ​បង្គុំ​ទូល​ថ្វាយ​ព្រះមហាក្សត្រ តែងតាំង​លោក វេ​ង សា​ខុន ជា​រដ្ឋមន្ត្រី ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បី​ផ្តល់​គុណសម្បត្តិ​ដល់​លោក​ដែល​បាន​ចូលរួម​ដឹកនាំ​ប្រទេស​ជាតិ ជាមួយ​រដ្ឋាភិបាល​កម្ពុជា និង​ដើម្បី​បញ្ចប់​លើ​ការ​ងើ​ង​ឆ្ងល់​ដល់​សាធារណជន​ជុំវិញ​ករណី​នេះ ៕

Turbo tech solutions
HQP