រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចលើកកាលបរិច្ឆេទនៃការប្រណាំងទូក ប្រព្រឹត្តទៅនៅថ្ងៃទី០៤-០៥ ខែវិច្ឆិកាវិញ

140

បន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពី ការលើកកាលបរិច្ឆេទនៃការប្រណាំងទូកនៅខេត្តបន្ទាយមានជ័យ អមអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២២។

ដោយសារស្ថានភាពទឹកជំនន់នៅបន្តជន់លិចនៅក្នុងភូមិសាស្ត្រខេត្ត ជាពិសេសទីតាំងប្រារព្ធពិធីនៅដងស្ទឹងសិរីសោភ័ណខាងក្រោយសាកលវិទ្យាល័យជាតិមានជ័យគណៈកម្មាធិការខេត្តរៀបចំបុណ្យជាតិ-អន្តរជាតិ សម្រេចលើកកាលបរិច្ឆេទការរៀបចំពិធីប្រណាំងទូកថ្នាក់ខេត្ត ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២២វិញ។

ទន្ទឹមនឹងនេះ អភិបាល នៃគណៈអភិបាលខេត្ត សូមអំពាវនាវ សប្បុរជនមេត្តាជួយឧត្តមគាំទ្រផ្ដល់អំណោយ ដូចជា ថវិកា គ្រឿងឧបភោគ បរិភោគ ឬសម្ភារៈផ្សេងៗ ដើម្បីជួយទ្រទ្រង់កម្មវិធី ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះ ទទួលបានលទ្ធផលល្អប្រសើរ។ ចំពោះអំណោយសូមយកមកប្រគល់ជូនការិយាល័យរបៀប និងឯកសារនៃទីចាត់ការរដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ រៀងរាល់ថ្ងៃធ្វើការ ឬទំនាក់ទំនងតាមលេខទូរស័ព្ទ ០១២ ៦៣៦៩៣៦, ០១២ ៩៦៩៦៧៧, ០១២ ៦៧៣០៨៦, ០៧៨ ២៦៦៨៧៧, ០៧៨ ៨០៩៩៧៧ ៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

Turbo tech solutions
HQP