មនុស្ស ​៥​នាក់​ស្លាប់​ និង ០២​​នាក់​ផ្សេងទៀត​រងរបួសក្នុងការ​បាញ់ប្រហារ​នៅ​រដ្ឋ North Carolina

158

​អាមេរិក៖ មន្ត្រី​ក្នុង​តំបន់​បាន​និយាយថា ​មនុស្ស​ ៥​នាក់​បាន​ស្លាប់ និង ២​​នាក់​ផ្សេងទៀត​រងរបួស បន្ទាប់ពី​ខ្មាន់កាំភ្លើងម្នាក់​បាន​បាញ់ប្រហារ​នៅលើ​ដងផ្លូវ​ក្នុង​ទីក្រុង Raleigh រដ្ឋ​ North Carolina ដែល​ជំរុញ​ឱ្យ​នគរបាល​ដេញតាម​នៅ​តំបន់​លំនៅឋាន​ដែល​ត្រូវ​ចំណាយពេល​ជាច្រើន​ម៉ោង​។ ​

​អភិបាលក្រុង Raleigh លោកស្រី Mary-Ann Baldwin បានបញ្ជាក់​ពី​អ្នកស្លាប់ និង​អ្នករងរបួស​ក្នុង​សន្និសីទ​សារព័ត៌មានដោយបាន​និយាយថា មន្ត្រីនគរបាល​ដែល​ពុំមាន​កាតព្វកិច្ច​ម្នាក់ស្ថិតក្នុង​ចំណោម​អ្នក​ដែល​បាន​ស្លាប់​។​ ​នគរបាល​និយាយថា អ្នករងរបួស ​២​នាក់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យដើម្បី​ព្យាបាល ​ដោយ​ម្នាក់​ក្នុងនោះ​ស្ថិតក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ ហើយ​ជនសង្ស័យ​ត្រូវបាន​ចាប់ខ្លួន​។ ខ្មាន់កាំភ្លើង​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​ថា​ ជា​យុវជន​ស្បែ​កស​។

នគរបាល​និយាយថា ក្មេងប្រុស​អាយុ ១៥​ឆ្នាំ​ម្នា​ក់បាន​បាញ់សម្លាប់​មនុស្ស ២​នាក់​នៅតាម​ដងផ្លូវ​នៃ​សង្កាត់​មួយ​ក្នុង​ទីក្រុង​នៃ​រដ្ឋ North Carolina បន្ទាប់មក​បាន​រត់ទៅរក​ផ្លូវ​ដើរ​ជា​កន្លែង ​ដែល​ខ្មាន់កាំភ្លើង​បាន​បាញ់សម្លាប់​មនុស្ស ៣នាក់ និង​ធ្វើ​ឲ្យ ២​នាក់​ទៀត​រងរបួស​។ អធិការនគរបាលនិយាយថា ជនសង្ស័យ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​ បន្ទាប់ពី​ការបាញ់ប្រហារ។​ ​អ្នក​ដែល​ត្រូវបាន​គេ​សម្លាប់​ជា​ក្រុមចម្រុះ​ជាតិ​សាសន៍ ហើយ​មាន​អាយុ​ចាប់ពី ១៦ឆ្នាំ​ដល់​អាយុ ៥០ឆ្នាំ​។ ក្នុងចំណោម​អ្នកស្លាប់​នោះ​ ក៏មាន​មន្ត្រីនគរបាល​ពុំមាន​កាតព្វកិច្ច​ម្នាក់ឈ្មោះ Gabriel Torres ដែល​កំពុងធ្វើដំណើរ​ទៅធ្វើ​ការ នៅពេល​ការបាញ់ប្រហារ​បានកើត​ឡើង​៕

Turbo tech solutions
HQP