មន្ទីរប្រឆាំងគ្រឿងញៀនឃាត់ខ្លួនជនជាតិឡាវម្នាក់ជាមួយនឹងគ្រឿងញៀនជិត៧គីឡូក្រាម

99

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនបានបង្ហាញមុខជនសង្ស័យម្នាក់ជាជនជាតិឡាវជាប់ពាក់ព័ន្ធនឹងគ្រឿងញៀនជិត៧គីឡូក្រាម។

គួររំលឹកថា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៣និង៣០នាទី កម្លាំងជំនាញ (ក៤)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយករងមន្ទីរ និងមានការចូលរួមពីនគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការដឹកនាំសម្រលសម្រួលដោយលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ បង្រ្កាប នៅចំណុច មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថិតក្នុងង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយឃាត់បានជនសង្ស័យម្នាក់ ឈ្មោះ មួ ជួ (MOUA CHOUA) ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិឡាវ ព្រមទាំងចាប់យកវត្ថុតាងបានរួមមាន មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ៦គីឡ៩៣០ក្រាម ។

    បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបាន កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី ៕

Turbo tech solutions
HQP