អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋខូចខាតលំនៅដ្ឋានប្រជាពលរដ្ឋអស់់៦ខ្នង ក្នងខណ្ឌឬស្សីកែវ

76

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋដោយសារការឆ្លងចរន្តអគ្គិសនីនាំអោយខូចខាតលំនៅដ្ឋានប្រជាពលរដ្ឋអស់់៦ខ្នង កាលពីវេលាម៉ោង ៦៖៣០នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ស្ថិតនៅភូមិឡរកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការនិងពន្លត់អគ្គី័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានអោយដឹងថា ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១៩គ្រឿង ប្រើប្រាស់ទឹកអស់១៩ឡាន, រថយន្តជំនួយមកពី រថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌឬស្សីកែវ ចំនួន១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន១ឡាន និងរថយន្តពន្លត់អគ្គិភ័យផ្សារទំនើប អូឡាំងព្យា ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់២ឡាន។

ចំពោះករណីអគ្គិភ័យខាងលើនេះ គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនី ធ្វើឲ្យខូចខាតផ្ទះអស់ចំនួន៦ខ្នងទាំងស្រុង ដែលសង់អំពី ថ្មក្រោមឈើលើ តែមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួស និងប៉ះពាល់ដល់អាយុជីវិតនោះឡើយ។

Turbo tech solutions
HQP