រថយន្ត២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលអោយមនុស្សម្នាក់បាន.ស្លា.ប់.

90

ប៉ៃលិន ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយដោយរថយន្តមួយគ្រឿងបានបុកគ្នាពេញទំហឹងជាមួយរថយន្តមួយគ្រឿងទៀត ដោយបណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២២ វេលាម៉ោង ២៣ និង ០០ នាទី នៅចំណុចផ្លូវកោងហួសសឹករងក្រុងប៉ៃលិន ស្ថិតនៅភូមិ ប៉ាងរលឹម សង្កាត់ អូរតាវ៉ៅ  ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

លោកវរសេនីយ៍ឯក ជា សីហា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ត១គ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3F-0125 បើកល្បឿនលឿនក្នុងទិសដៅពីលិចទៅកើតលើដងផ្លូវជាតិលេខ៥៧ បើកស្របទិសគ្នា នៅចំណុចផ្លូវកោង ក៏ទៅបុករថយន្ត១គ្រឿងពណ៌ខៀវពាក់ស្លាកលេខ តាកែវ 1A-1362 នៅពីមុខបុកចំពីក្រោយបណ្ដាលឲ្យ វិលក្បាលរថយន្ត១ជុំ ត្រូវរថយន្តខាងលើរុញប្រហែល៥ម៉ែត្រ ករណីនេះត្រូវបានគេសង្ស័យថា អ្នកបើកបររថយន្តពណ៌ ស ងងុយដេក រួចបើកទ្វាររថយន្តរត់គេចខ្លួនបាត់ស្រមោល ។

ប្រភពបានបន្តថា អ្នកបើករថយន្ត Hyandai ពណ៌ខៀវ មានឈ្មោះ មុី ចាន់ភក្រ្តា អាយុ ២៧ឆ្នាំ នៅភូមិថ្មី ឃុំត្រាង្គ ស្រុកកំរៀង ខេត្តបាត់ដំបង ពាក់ស្លាក តាកែវ 2A.1362  បានស្លាប់ពេលបញ្ជូនជិតដល់មន្ទីរពេទ្យបង្អែកខេត្ត ។ រីឯអ្នករួមដំណើរជាមួយឈ្មោះ មុី ចិន អាយុ ៥៨ឆ្នាំ ត្រូវជាឪពុកអ្នកស្លាប់ រស់នៅភូមិថ្មី ឃុំត្រាង្គ ស្រុកកំរៀង ខេត្តបាត់ដំបង បានរងរបួសធ្ងន់ ។

ករណីខាងលើនេះក្រោយពីកើតហេតុកម្លាំងជំនាញចរាចរណ៍ នៃស្នងការដ្នាននគរបាលខេត្ត បានប្រមូលវត្ថុតាងយកទៅរក្សាទុកនៅ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការខេត្ត រង់ចាំការដោះស្រាយនៅពេលក្រោយ 

Turbo tech solutions
HQP