អ៊ុយក្រែន បានសារភាពថា មីស៊ីលដែលធ្លាក់នៅប៉ូឡូញ គឺខ្លួនជាអ្នកបាញ់

42

សារព័ត៌មាន CNN បានចុះផ្សាយថា មន្ត្រីយោធាអ៊ុយក្រែនបានប្រាប់សមភាគីអាមេរិក និងលោកខាងលិចផ្សេងទៀតថា ពួកគេព្យាយាមស្ទាក់ចាប់មីស៊ីលរុស្ស៊ី នៅជិតទីតាំងនៃការបំផ្ទុះសម្លាប់មនុស្សក្នុងប្រទេសប៉ូឡូញ កាលពីថ្ងៃអង្គារទី១៥ខែវិច្ឆិកា។

ថ្វីបើពីដំបូងឡើយ ទីក្រុងកៀវ បានធ្វើការស្តីបន្ទោសនៃការផ្ទុះនេះទៅលើប្រទេសរុស្ស៊ីក៏ដោយ ប៉ុន្តែមេដឹកនាំលោកខាងលិចបានថ្លែងថា ហេតុការណ៍នេះទំនងជាបណ្តាលមកពីការបាញ់មីស៊ីលការពារដែនអាកាសរបស់អ៊ុយក្រែន។

ទោះបីជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក កំពុងស៊ើបអង្កេតករណីនេះ។

កាលពីថ្ងៃទី១៥ខែវិច្ឆិកា មីស៊ីលមួយគ្រាប់បានធ្លាក់នៅក្នុងភូមិ Przewodow នៃទីក្រុង Lublin Voivodeship ភាគខាងកើតប្រទេសប៉ូឡូញ ជាប់ព្រំដែនអ៊ុយក្រែន ដោយបានសម្លាប់មនុស្ស២នាក់។

សូម្បីតែប្រទេសប៉ូឡូញខ្លួនឯង និងអង្គការណាតូក៏បាននិយាយផងដែរកាលពីថ្ងៃពុធថា ការវាយប្រហារនេះគឺប្រហែលជាការបាញ់ខុសដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន ហើយមិនមែនជាការវាយប្រហាររបស់រុស្ស៊ីនោះទេ។

ទន្ទឹមនោះ ប្រធានាធិបតីប៉ូឡូញ លោក Andrzej Duda បាននិយាយថា “តាមព័ត៌មានដែលយើង និងសម្ព័ន្ធមិត្តទទួលបានគឺថា វាគឺជាគ្រាប់រ៉ុកកែត S-300 ដែលផលិតនៅសហភាពសូវៀត ហើយជាគ្រាប់រ៉ុកកែតចាស់។ មិនមានព័ស្តុតាងណាមួយដែលថា វាត្រូវបានបាញ់ដោយភាគីរុស្ស៊ីឡើយ។ មានភាគរយ​ខ្ពស់​ដែលថា ​វាទំនងជា​ត្រូវ​បាន​បាញ់​ដោយ​ប្រព័ន្ធ​ការពារ​ប្រឆាំង​យន្តហោះ​របស់អ៊ុយក្រែន”៕

Turbo tech solutions
HQP