មនុស្សចំនួន ០​៦​នាក់ ​បានស្លាប់​ក្នុង​ការ​បំផ្ទុះ​នៅ​ទីក្រុង Istanbul ការបំផ្ទុះនេះ អាចទំនងជាអំពើភេរវកម្ម

52

សារព័ត៌មាន Reuters កាលពីថ្ងៃទី១៣ ខែវិច្ឆិកា បានចុះផ្សាយថា កាលពីថ្ងៃអាទិត្យ មនុស្សចំនួន ០៦នាក់បានស្លាប់ និងចំនួន ៨១នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបំផ្ទុះមួយដែលកើតឡើងនៅលើផ្លូវថ្មើរជើងដ៏មមាញឹកមួយ នៅកណ្តាលទីក្រុង Istanbul ហើយប្រធានាធិបតីតួកគីលោកTayyip Erdogan បានហៅ ការវាយប្រហារនេះថា “ទំនងជាអំពើភេរវកម្ម” ។

មនុស្សរាប់រយនាក់បានភៀសខ្លួនចេញពីផ្លូវដ៏ចំណាស់មួយឈ្មោះថា Istiklal បន្ទាប់ពីមានការបំផ្ទុះនោះ ខណៈដែលរថយន្តសង្គ្រោះបន្ទាន់ និងនគរបាលបានចូលទៅជួយសង្គ្រោះជនរងគ្រោះនៅកន្លែង កើតហេតុ ដែលស្ថិតនៅក្នុងសង្កាត់ Beyoglu នៃទីក្រុងធំបំផុតរបស់ប្រទេសតួកគី ដែលជាធម្មតា នៅចុងសប្តាហ៍ មានមនុស្សច្រើនកកកុញនៅតំបន់នោះ ដោយមានរួមទាំងអ្នកទិញទំនិញ អ្នកទេសចរ និងការជួបជុំក្រុមគ្រួសារផងដែរ ។

វីដេអូដែលទទួលបានដោយអ្នកយកសារព័ត៌មានរ៉យទ័របានបង្ហាញពីខណៈពេលដែលការបំផ្ទុះបានកើតឡើងនៅវេលាម៉ោង ០៤៖១៣ នាទីរសៀល ដោយមានអំបែងផ្ទុះទៅលើអាកាស និងមានមនុស្សជាច្រើន នាក់ដេកនៅលើដី ខណៈពេលដែលមនុស្សផ្សេងទៀតរត់យ៉ាងប្រផិតប្រផើយ ។

ប៉ុន្មានម៉ោងបន្ទាប់ពីការបំផ្ទុះ អនុប្រធានាធិបតីលោក Fuat Oktay បានចុះទៅពិនិត្យមើលទីតាំង កើតហេតុដើម្បីផ្តល់តួលេខចំនួនអ្នកស្លាប់ និងអ្នករងរបួសចុងក្រោយបង្អស់ ហើយបានសន្យាថា នឹងដោះស្រាយបញ្ហានេះឲ្យបាន “ក្នុងពេលឆាប់ៗនេះ” ។

Turbo tech solutions
HQP