មនុស្សចំនួន ១២នាក់ បាន.ស្លា.ប់.នៅក្នុងប្រទេសនីហ្សេរីយ៉ាបន្ទាប់ពីខ្មាន់កាំភ្លើង វាយប្រហារលើអ្នកភូមិ

67

សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែវិច្ឆិកា បានចុះផ្សាយ ថា កាលពីថ្ងៃពុធ អ្នកស្រុក និងអភិបាលរដ្ឋបាននិយាយថា ខ្មាន់កាំភ្លើង បានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន ១២នាក់ នៅក្នុងការវាយប្រហារលើភូមិមួយ នៅភាគខាងជើងរដ្ឋ Plateau នៃប្រទេសនីហ្សេរីយ៉ា ដែលជាការវាយប្រហារដ៏សាហាវចុងក្រោយបង្អស់ នាពេលបច្ចុប្បន្ន បង្កដោយការកើនឡើងនៃសម្ពាធទៅលើធនធានដីធ្លីនៅក្នុងប្រទេស ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ អំពើហឹង្សារវាងកសិករ និងអ្នកចិញ្ជឹមសត្វបានកើនឡើងកាន់តែខ្លាំង ដោយសារតែកំណើនប្រជាជន ដែលបាននាំឲ្យពង្រីកតំបន់ធ្វើកសិកម្ម និងបង្រួបតំបន់វាលស្មៅសម្រាប់ ចិញ្ជឹមសត្វ ។

អ្នកស្រុកម្នាក់ឈ្មោះ Bernard Matur បាននិយាយថា កាលពីល្ងាចថ្ងៃចន្ទ ខ្មាន់កាំភ្លើងបានវាយ ប្រហារលើភូមិ Maikatako ក្នុងរដ្ឋ Plateau ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ចំនួន១២នាក់ Matur បាន​និយាយទៀត​ថា ការ​វាយ​ប្រហារដោយ​គ្មានហេតុផល​​ដើម្បី​ដណ្ដើម​យក​ដី​ធ្លីនេះ ត្រូវបានអ្នក ចិញ្ជឹមសត្វ​​ធ្វើទៅលើ​ភូមិ​ជិត​ខាង ៕

Turbo tech solutions
HQP