ខឹងជំពាក់លុយមិនសង ម្ចាស់បំណុលយកដុំថ្មគប់រថយន្ដកូនបំណុល ត្រូវសមត្ថកិច្ចឃាត់ខ្លួន

77

ស្ដ្រីម្នាក់ខឹងអ្នកជំពាក់លុយតែមិនព្រមសង បានយកដុំថ្មគប់កញ្ចក់រថយន្ដកូនបំណុល បណ្ដាលឲ្យរងការខូចខាតរថយន្តពីរគ្រឿង។

ហេតុការណ៍នេះ បានកើតឡើងនៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ចំណុចមុខផ្ទះលេខ១៨៦ ផ្លូវ២F ស្ថិតក្នុងភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានបញ្ជាក់ថា ម្ចាស់រថយន្ដដែលរងការខូចខាត ហើយត្រូវបានគេដឹងថា ជាកូនបំណុលនោះឈ្មោះ ដួង អក្ខរា ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅផ្ទះកើតហេតុ ចំណែគឯភាគីម្ចាស់បំណុលឈ្មោះ ហុង សុកដ្ឋា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបានបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះបានចងការប្រាក់ពីស្រ្តីម្ចាស់លុយចំនួន១,៥០០ដុល្លារ ដើម្បីយកទៅរកស៊ី ដោយសន្យាសងជនសង្ស័យទាំងដើមទាំងការសរុប២,១០០ដុល្លារ តែជនរងគ្រោះពុំបានសងប្រាក់ទៅវិញទេតាមការកំណត់។

លុះដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ម្ចាស់លុយបានទៅដល់ផ្ទះកូនបំណុល (ចំណុចកើតហេតុ) ដើម្បីទារប្រាក់ដែលជំពាក់ ពេលនោះក៏ទាស់ពាក្យសម្តីគ្នា រួចម្ចាស់លុយយកដុំគប់ទៅលើរថយន្តម៉ាក Toyota LanCruiser ពណ៌ខ្មៅ គ្មានផ្លាកលេខបែកកញ្ចក់ខាងក្រោយ, កំពិតទ្វារក្រោយខាងឆ្វេង ហើយគប់រថយន្ត១គ្រឿងទៀត ម៉ាក Toyota Pruis ពណ៌ទឹកមាស ផ្លាកលេខភ្នំពេញ2AJ-5584 បណ្តាលឲ្យកំពិតទ្វារមុខ-ក្រាយខាងស្តាំ។

ពេលនោះម្ចាស់រថយន្ដ ក៏ទូរស័ព្ទប្រាប់សមត្ថកិច្ចហើយសមត្ថកិច្ចចុះទៅដល់បានសួរនាំម្ចាស់បំណុល និងបានទទួលស្គាល់ថា ខ្លួនពិតជាបានយកដុំថ្មគប់ទៅលើរថយន្ត២គ្រឿងខូចខាតមែនដោយមូលហេតុខឹងពេក។ សមត្ថកិច្ចបានឃាត់ខ្លួនម្ចាស់ និងវត្ថុតាង បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ខណៈកូនបំណុលមិនព្រមយកថ្លៃសំណង់ខូចខាតនោះឡើយ៕

Turbo tech solutions
HQP