ខ្មា.ន់.កំា.ភ្លើ.ងមួយក្រុមបានបើកការវាយប្រ.ហារទៅលើស្ថានីយនគរបាលជាតិម៉ិកស៊ិក បង្កឱ្យមនុស្ស ៨នាក់.ស្លា.ប់. និង.រ.ង.រ.បួ.សមួយចំនួនទៀត

63

ម៉ិកស៊ិកកូ៖ យ៉ាងហោចណាស់មនុស្សចំនួន ៨ នាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួសនៅក្នុងហេតុការណ៍លបបាញ់ប្រហារនៅឯស្ថានីយនគរបាលមួយកន្លែងនៅក្នុងតំបន់ Celaya រដ្ឋ Guanajuato របស់ប្រទេសម៉ិកស៊ិកកូ។


តាមសេចក្ដីរាយការណ៍ពីមន្រ្តីប្រធានសន្តិសុខសាធារណៈក្នុងតំបន់ Celaya បានឱ្យដឹងថា មានខ្មាន់កាំភ្លើងមួយក្រុមដែលធើ្វដំណើរក្នុងរថយន្តចំនួន ២គ្រឿង បានបើកបរចុះឡើងនៅក្បែរបរិវេណស្ថានីយនគរបាលខាងលើ មុននឹងបើកការបាញ់ប្រហារសំដៅទៅលើមន្រ្តីនគរបាលដែលស្ថិតនៅទីនោះ។


ប្រភពដទៃទៀតបានបន្ដឱ្យដឹងដែរថា កម្លាំងភ្នាក់ងារនគរបាលបានទទួលជោគជ័យក្នុងការបាញ់តបតទៅនឹងក្រុមជនប្រដាប់អាវុធ ដោយបានសម្លាប់ខ្មាន់កាំភ្លើងមួយចំនួន នៅក្នុងនោះដែរគឺមិនមានកម្លាំងអាជ្ញាធររូបណាត្រូវបានបាត់បង់ជីវិតនៅក្នុងការផ្ទុះអាវុធនោះឡើយ។


ភ្លាមៗក្រោយពីមានហេតុការណ៍ខាងលើ កម្លាំងអាជ្ញាធរសមត្ថកិច្ចម៉ិកស៊ិកកូក្នុងតំបន់ Celaya រួមសហការគ្នាជាមួយនិងកងកម្លាំងនគរបាលសហព័ន្ធបានបើកការស្វែងរកមុខសញ្ញាពាក់ព័ន្ធដទៃទៀត ហើយបានជួបប្រទះជាមួយនិងក្រុមជនសង្ស័យមួយចំនួនផ្សេងទៀត នាំឱ្យមានការផ្ទុះអាវុធកើតឡើងជាលើកទីពីរ បង្កឱ្យកងកម្លាំងនគរបាលចំនួន ៣រូបបានរងរបួស។


បន្ទាប់ពីហេតុការណ៍បាញ់ប្រហារជាលើកទីពីរនេះដែរ ក្រុមខ្មាន់កាំភ្លើងមួយចំនួនត្រូវបានគេបាញ់សម្លាប់ ចំណែកឯមនុស្សបួនរូបផ្សេងទៀតត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន ដោយរឹបអូសរថយន្តចំនួន ២គ្រឿង រួមនិងអាវុធមួយចំនួនទៀត៕

Turbo tech solutions
HQP