បាញ់ប្រហារនៅផ្សារទំនើបWalmartអាមេរិក ដោយអ្នកគ្រប់គ្រងផ្សារបាញ់សម្លាប់មិត្តរួមការងារ៦នាក់

46

អ្នកគ្រប់គ្រងផ្សារដែលបម្រើការងារអស់រយៈពេលយ៉ាងយូរម្នាក់នៅផ្សារទំនើបWalmart  នៅរដ្ឋVirginia  នៃសហរដ្ឋអាមេរិក បានបាញ់សម្លាប់មនុស្ស៦នាក់ និង៦នាក់ផ្សេងទៀតរងរបួស។

មន្ត្រីប៉ូលីសអាមេរិកទទួលបានការហៅទូរស័ព្ទបន្ទាន់ទៅកាន់ទីកន្លែងកើតហេតុនៅផ្សារទំនើបWalmart នៅទីក្រុង Chesapeake  បន្ទាប់ពីខ្មាន់កាំភ្លើងបើកការ បាញ់ប្រហារលើមិត្តរួមការងារនៅក្នុងបន្ទប់បុគ្គលិក។

ប៉ូលីសឱ្យដឹងថា ខ្មាន់កាំភ្លើងក្រោយមកបានបាញ់សម្លាប់ខ្លួនឯង។ គេនៅមិនទាន់បានដឹងច្បាស់លាស់ពីដើមចមដែលបង្កឱ្យកើតមាន ការបាញ់ប្រហារនេះឡើង នៅឡើយទេ។

ប៉ូលីសអាមេរិកបានកំណត់អត្តសញ្ញាណជនសង្ស័យ មានឈ្មោះថា Andre Bing អាយុ៣១ឆ្នាំ។ បុរសរូបនេះ មានកាំភ្លើងខ្លីមួយដើម និងគ្រាប់កាំភ្លើងច្រើនបង់។

ក្រុមហ៊ុនផ្សារទំនើបWalmart  បានលើកឡើងថា ខ្មាន់កាំភ្លើងឈ្មោះAndre Bing ជាអ្នកគ្រប់គ្រងការងារផ្សារទំនើបនៅពេលយប់ ហើយបានចូលបម្រើការងារចាប់តាំងពីឆ្នាំ២០១០។

ក្នុងចំណោមអ្នករងរបួស៦នាក់ មាន២នាក់រងរបួសធ្ងន់ និង១នាក់ស្ថិតក្នុងអាការៈធូរស្បើយ។

Turbo tech solutions
HQP