បុរសម្នាក់រាយខ្សែភ្លើងឆក់ត្រី​ តែបែជាមិនបានត្រីត្រូវឆក់ខ្លួនឯងស្លាប់ទៅវិញ

187

ស្វាយរៀង ៖ បុរសម្នាក់អូសខ្សែភ្លើងចេញពីផ្ទះដើម្បីឆក់ត្រីនៅឯវាលស្រែ តែភ្លាត់ស្នៀតត្រូវខ្សែភ្លើងឆក់ខ្លួនឯងស្លាប់ទៅវិញ កាលពីវេលាម៉ោង៩និង២០នាទីព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២  នៅចំណុចភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀងខេត្តស្វាយរៀង ។

បុរសរងគ្រោះដែលបានស្លាប់មានឈ្មោះពុធ ថា  អាយុ៤៩ឆ្នាំ មុខរបរ កសិករ សព្វថ្ងៃរស់នៅភូមិភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

ក្រោយពេលកើតហេតុកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុង ស្វាយរៀង និងគ្រូពេទ្យបានចុះទៅពិនិត្យសាកសពហើយបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារត្រូវខ្សែភ្លើងឆក់ប្រាកដមែន ខណៈមិនមានស្នាកស្នាមអ្វីសម្គាល់ថាជារឿងឃាតកម្មនោះទេ។

បើតាមសម្តីអ្នកភូមិបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះបានអូសខ្សែភ្លើងចេញពីផ្ទះមានប្រវែងជិត១០០ម៉ែត្រក្នុងគោលបំណងទៅវាលស្រែដើម្បីឆក់យកត្រីទុកធ្វើម្ហូបពេលថ្ងៃ ក្រោយមកប្រមាណកន្លះម៉ោងស្រាប់តែមានការភ្ញាក់ផ្អើលថាជជនរងគ្រោះត្រូវឆក់ខ្សែភ្លើងឆក់នៅឯវាលស្រែទើបក្រុមគ្រួសារនិងអ្នកភូមិនាំគ្នាទៅជួយសង្គ្រោះ តែអកុសលហួសពេលទៅហើយ។

   សាកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុនិងបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដូលបំផុត៕

Turbo tech solutions
HQP