PUBG និង Mobile Legends ថិតនៅក្នុងការ​​ពិចារណាដាក់ឲប្រកួតស៊ី​ហ្គេម​នៅ​វៀតណាម​ចុង​ឆ្នាំ​នេះ​ ជំនួសការប្រកួតFIFA

292

​កីឡា៖ លោក លន់ សាម​ឌី អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា ​(E-Sports) បាន​បញ្ជាក់​ថា សហព័ន្ធ​គ្មាន​គម្រោង​ប្រកួត​វិញ្ញាសា​បាល់ទាត់ FIFA Online ក្នុង​ព្រឹត្តិការណ៍​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ប្រទេស​វៀតណាម​នា​ចុងខែ​ឆ្នាំ​២០២១ នេះ​ឡើយ ព្រោះ​ជា​វិញ្ញាសា​ថ្មី​សម្រាប់​កម្ពុជា តែ​យ៉ាងណា​សហព័ន្ធ​កំពុង​ធ្វើការ​ជាមួយ​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា ដើម្បី​ពិចារណា​ចូលរួម​ប្រកួត​លើ​វិញ្ញាសា​ផ្សេងទៀត ដូចជា​ការប្រកួត PUBG និង Mobile Legends ជាដើម។​

​អគ្គលេខាធិការ​ដដែល​បន្ដថា វិញ្ញាសា FIFA Online កម្ពុជា​ពុំ​ធ្លាប់​ប្រកួត​នោះ​ទេ ដ្បិត​ការប្រកួត​បាល់​ទាត់​លើ​ប្រភេទ​កីឡា E-Sports លើក​មុនគឺជា​វិញ្ញាសា PES-2020។ ប៉ុន្តែ​សហព័ន្ធ​បាន​ត្រៀម​ប្រកួត​ជ្រើសរើស​កីឡាករ​-​កីឡា​ការិនី​ជើង​ខ្លាំង​លើ​វិញ្ញាសា PUBG និង Mobile Legends ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នេះ។ តែ​យ៉ាងណា​បាន​ចូលរួម ឬ​អត់គឺ​អា​ស្រ័យ​លើ​ការសម្រេច​របស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា និង​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រោះ E-Sports មិន​ស្ថិត​ក្នុង​បញ្ជី​ប្រមូលផ្ដុំ​ឡើយ។​

ប៉ុន្តែ​បើ​តាម​ការ​បង្ហើរ​ប​ស់​ឯក​ឧ​ត្ត​ម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សម្រាប់​ប្រភេទ​កីឡា​អេ​ឡិច​ត្រូនិក ឬ E-Sports នេះ កម្ពុជា​បាន​បញ្ចូល​ក្នុង​ប្រភេទ​កីឡា​ទាំង ៣២ ដែល​ត្រូវ​បញ្ជូន​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​រួចហើយ នៅឡើយ​តែ​វិញ្ញាសា​ប៉ុណ្ណោះដែល​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ជំរុញ​ឲ្យ​សហព័ន្ធ​ពន្លឿន​ធ្វើ​ការងារ​បច្ចេកទេស ដើម្បី​កំណត់​វិញ្ញាសា និង​ចុះឈ្មោះ​ការប្រកួត​ផ្លូវការ ស្រប​ពេល​កីឡា E-Sports វៀតណាម​បាន​ដាក់​វិញ្ញាសា​ចំនួន ៨ រួមមាន​វិញ្ញាសា Arena Of Valor, PUBG Mobile-Team, PUBG Mobile-Individual, Free Fire, League of Legends, FIFA Online, Cross Fire និង​វិញ្ញាសា Mobile Legends 

Turbo tech solutions
HQP