បុរសម្នាក់បានស្លាប់ខណៈកំពុងដើរតាមដងផ្លូវត្រូវបានរថយន្តPriusមួយគ្រឿងបុកពេញទំហឹង នៅស្រុកសង្កែ

191

បាត់ដំបង៖ បុរសម្នាក់បានស្លាប់ភ្លាមៗខណៈកំពុងដើរតាមដងផ្លូវត្រូវបានរថយន្តPrius ១គ្រឿងបើកបរក្នុងល្បឿនលឿនជ្រុលទៅបុកពេញទំហឹងហើយអូសរុញជាង២០ម៉ែត្រ នៅវេលាម៉ោង ២០និង១០នាទី ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ នៅត្រង់ចំណុចភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ សាន ជឿន អាយុ ៥៨ឆ្នាំ រស់នៅភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វើដំណើរដោយថ្មើរជើងក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តដែលគេស្គាល់ថាម៉ាកព្រូស បើកបរក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅពីត្បូងទៅជើង ហើយបានជ្រុលទៅបុកជនរងគ្រោះពេញទំហឹងប៉ើងរុញជាង២០ម៉ែត្របណ្តាលឱ្យស្លាប់ភ្លាមៗចំណែករថយន្តបានបើកគេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅវាស់វែងធ្វើកំណត់ហេតុនិងបានប្រគល់សពជនរងគ្រោះទៅឱ្យសាច់ញាតិយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តនគរបាលការិយាល័យជំនាញកំពុងធ្វើការស្រាវជ្រាវ៕

Turbo tech solutions
HQP