យុវជន៤នាក់ ដែលប្រមូលផ្ដុំនាំគ្នាផឹកស៊ី ចាក់ធុងបាស់រាំលេងល្មើសនឹងវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ត្រូវបានសមត្ថកិច្ចចាប់ចាប់ខ្លួន

210

តាកែវ៖ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានបញ្ជាឱ្យសមត្ថកិច្ចចាប់យុវជន៤នាក់ ដែលបាននាំគ្នាផឹកស៊ីចាក់ធុងបាស់រាំលេងសប្បាយល្មើសទៅនឹងវិធានការពារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាល

ការបញ្ជាឱ្យចាប់ខ្លួនបុរស៤នាក់ របស់លោកអភិបាលខេត្ត បានធ្វើឡើងកាលពីល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នៅចំណុចភូមិអង្គរាំង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ។

នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ លោកអភិបាលខេត្តតាកែវ បានឱ្យដឹងថា «មូលហេតុដែលលោកបញ្ជាឱ្យសមត្ថកិច្ចវ៉ៃខ្នោះយុវជនទាំង ៤នាក់ខាងលើ បន្ទាប់ពីពួកគេមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរជាពិសេសពីសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលដែលមិនឱ្យមានការជួបជុំផឹកស៊ីដែលនាំឱ្យមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

បច្ចុប្បន្ននេះ យុវជនទាំង ៤នាក់ខាងលើ ត្រូវបានបញ្ជូនទៅកងរាជអាវុធហត្ថស្រុកសំរោង ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

Turbo tech solutions
HQP