ឃាត់ខ្លួនអាជីវករផ្សារដើមគ២នាក់ ដែលលួចចេញពីការធ្វើចត្តាឡីស័កក្នុងផ្ទះ និងសុំគោលការណ៍ពីសាលារាជធានីបញ្ជូនសំណុំរឿងទៅតុលាការ

390

ភ្នំពេញ៖ អាជ្ញាធរខណ្ឌជ្រោយចង្វារ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១នេះ បានឃាត់ខ្លួនអាជីវករផ្សារដើមគ២នាក់ ដែលបានលួចចេញពីកន្លែងចត្តាឡីស័កក្នុងផ្ទះ ហើយសុំគោលការណ៍ពីសាលារាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ កាន់តុលាការចាត់ការបន្តទៀត។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាខណ្ឌជ្រោយចង្វារ ដែលទទួលបាននៅយប់ថ្ងៃនេះ។

សាលាខណ្ឌជ្រោយចង្វារបានបញ្ជាក់ថា សម្រាប់អាជីវករ២នាក់ម្តាយ និងកូនខាងលើនេះ ត្រូវបានបញ្ជូនទៅធ្វើការចត្តាឡីស័កបន្ត នៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ។ ពួកគេបានលួចចេញពីផ្ទះ ស្ថិតនៅភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

សាលាខណ្ឌបានបញ្ជាក់ថា «ចំពោះករណីនេះ រដ្ឋបាលខណ្ឌជ្រោយចង្វារ បានស្នើសុំគោលការណ៍អនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួន និងបានបញ្ជូនបុគ្គលទាំងពីររូបខាងលើឱ្យទៅបន្តធ្វើចត្តាឡីស័ក នៅមណ្ឌល
ចត្តាឡីស័កព្រែកព្នៅ ស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ហើយរដ្ឋបាលខណ្ឌនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ជាធរមាន»

Turbo tech solutions
HQP