ក្រសួងធនធានទឹក ជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២១-២៧ ខែមេសា សូមប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់

251

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២១ ដល់ ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១។

ក្រសួងធនធានទឹកបានបញ្ជាក់ថា ជ្រលងនៃសម្ពាធទាបឥណ្ឌា បាននឹងកំពុងបង្កើនឥទ្ធិពលគ្របដណ្តប់មកលើកកម្ពុជា ជាមួយនឹងខ្យល់ប្រែប្រួល បក់មកពីភាគខាងត្បូង និងភាពអាគ្នេយ៍ ដែលស្ថានភាពបែបនេះ ធ្វើឲ្យកម្ពុជានឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន។

ក្រសួងក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់ ផងដែរ៕

Turbo tech solutions
HQP