ភ្នំពេញ៖ សូមកុំភ្លេចថ្ងៃទី២៩ មេសា ខាងមុខនេះ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ លើប្រភេទបាល់ទាត់ វិញ្ញាសាបាល់ទាត់ បុរស ចាប់ផ្ដើមប្រកួតហើយ។
ថ្ងៃទី២៩ មេសា ការប្រកួត ធ្វើនៅពហុកីឡាដ្ឋានជាតិ (ស្ដាតអូឡាំពិក) ដោយមានចំនួន ២ ប្រកួត គឺក្រុមឥណ្ឌូណេស៊ី ប្រកួតជាមួយក្រុមហ្វីលីពីន និងកម្ពុជា ត្រូវជួបប្រកួតជាមួយ ក្រុមមកពីប្រទេសទីម័រខាងកើត។
ថ្ងៃច័ន្ទទី២៤ មេសា នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសជូនដល់ បណ្ដាអ្នកគាំទ្រ បាល់ទាត់ អាចមកយកសំបុត្រ សម្រាប់ចូលទស្សនា ការប្រកួត ដោយមិនគិតថ្លៃ ចាប់ពីវេលាម៉ោង ១២ ថ្ងៃត្រង់ ថ្ងៃទី២៤ មេសា នេះតែម្ដង។
គេអាចទៅយកសំបុត្រ សម្រាប់ចូលទស្សនា ដោយមិនបាច់កក់តាម «App» ឡើយ។ តាមការឲ្យដឹងបន្ថែមនោះថា សម្រាប់ម្នាក់ អាចទទួលបានសំបុត្រ សម្រាប់ចូលទស្សនា បានចំនួន ២សន្លឹក ដោយសំបុត្រមួយសន្លឹក អាចទស្សនាបាន ចំនួន ២ ប្រកួត។
ទីតាំងដែលអាចទៅទទួលសំបុត្របាន នៅច្រកទ្វារធំ នៃពហុកីឡដ្ឋានជាតិ ទីតាំង Blue Sports Canter ទីតាំងFan Sports Store ទីតាំង Double . H.Sport និងទីតាំង Sport Castle Sornthomok ៕
