ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់ការប្រកួតបាល់ទាត់ស្ត្រី ក្នុងក្របខណ្ឌស៊ីហ្គេម នាយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះកីឡាការិនីបាល់ទាត់កម្ពុជា ដែលបានយកឈ្នះឡាវ ២-០។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារលើហ្វេសប៊ុក និងរូបថតជាច្រើនថា «សូមអបអរសាទរ និងកោតសរសើរចំពោះកីឡាការិនីជម្រើសជាតិកម្ពុជា ដែលបានខិតខំប្រកួត បានយ៉ាងល្អ ក្នុងការប្រកួតបាល់ទាត់នៃព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ កីឡាបាល់ទាត់ (នារី GroupB) នារាត្រីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៣ រវាង កម្ពុជា និង ឡាវ ដែលបានយកឈ្នះកីឡាការិនីឡាវ ក្នុងលទ្ធផល (Cambodia 2-0 Laos) ដែលទើបបានប្រកួតចប់នៅកីឡដ្ឋាន ស្មាត អ អេស អិន មុននេះបន្តិច»។
សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានជូនពរក្រុមកីឡាការិនីកម្ពុជា ឲ្យទទួលបានជោគជ័យ ក្នុងការប្រកួតជាបន្តទៀត។
ក្នុងពូល B កម្ពុជា បាន ៣ពិន្ទុ ស្ថិតនៅលេខ២ ខណៈដែលថៃ ទទួលបាន ៣ពិន្ទុដែរ ស្ថិតនៅលេខ១។ រីឯឡាវ និងសឹង្ហបុរី នៅ ០ពិន្ទុ។
ក្រុមបាល់ទាត់ស្ត្រីកម្ពុជា នៅសល់ ២ប្រកួតទៀត។ កម្ពុជា នឹងជួបសិង្ហបុរី នៅម៉ោង ៨យប់ ថ្ងៃសៅរ៍ ទី៦ ខែឧសភា ឆ្នាំ២០២៣ ហើយនៅថ្ងៃទី៩ឧសភា កម្ពុជា និងជួបថៃ នៅម៉ោង ៨យប់៕



