ភ្នំពេញ ៖ គិតត្រឹមម៉ោង១០៖៣០នាទីយប់ថ្ងៃទី០៧ ខែឧសភានេះ កម្ពុជាបន្ដឈរលេខរៀងទី១ ដោយទទួលបានមេដាយច្រើនជាងគេសរុប ៧២គ្រឿង ក្នុងនោះមានមាសចំនួន២៩គ្រឿង, ប្រាក់ចំនួន២១ និងសំរិទ្ធចំនួន២២គ្រឿង ។
សូមរំលឹកឡើងវិញថា បើគិតត្រឹមម៉ោង១០៖៣០នាទីយប់កាលពីម្សិលមិញកម្ពុជាមានមេដាយសរុបចំនួន ៤១គ្រឿង ក្នុងនោះមេដាយមាស ១៩គ្រឿង, មេដាយប្រាក់ចំនួន ១១គ្រឿង និងមេដាយសំរិទ្ធចំនួន ១១គ្រឿង។

