​​ប្រមូល​ខោអាវ​ដុត​ធ្វេសប្រហែសភ្លើងឆេះ​​ផ្ទះ​​ខ្ទិចគ្មានសល់

2345

កំពង់ចាម៖ អណ្ដាតភ្លើង​ឆេះ​ចេញពី​លំនៅ​ឋាន​សាងសង់​អំពី​ឈើ​មួយ​កន្លែង ដោយ​មាន​ផ្សែងហុយ​ខ្មួលខ្មាញ់​ទៅ​លើ​អាកាស ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​៧ ឧសភា ឆ្នាំ​២០២៣ ស្ថិត​នៅ​ចំណុច​ភូមិ​ថ្លុក​ជ្រៅ ឃុំ​ខ្ចៅ ស្រុក​កងមាស ភ្លាម​ៗ​នោះ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន រួម​ទាំង​អាជ្ញាធរ​បាន​សុំ​អន្តរាគមន៍​រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កងមាស​១​គ្រឿង​ចេញ​មក​អន្តរា​គមន៍​មុនគេ ។

លោក​ភោគ សា​វុ​ធ អភិបាលស្រុក​កងមាស​ប្រាប់​ឲ្យ​ដឹង​ថា ដំបូង​កូនប្រុស​ម្ចាស់ផ្ទះ បាន​ប្រមូល​សំលៀក​បំពាក់​ទៅ​ដុត​នៅ​ចង្ក្រាន​បាយ​ភ្លើង​ក៏​បាន​ឆាបឆេះ​ខ្លាំង ដោយ​ខ្លាច​រលាក​ក៏​ប្រញាប់​ប្រញាល់​រត់​ចុះ​មក​ដី ។ ភ្លាម​ៗ​នោះ អ្នក​ជិតខាង​ឃើញ​ក៏​បាន​រាយការណ៍​បន្ទាន់ មក​សមត្ថកិច្ច​នៅ​មូលដ្ឋាន និង​រាយការណ៍​បន្ត​ទៅ​លោក​អធិការ​នគរបាល​ស្រុក​កងមាស​ដើម្បី​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​ដែល​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង​ចេញ​មក​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ ។

លោកបាន​បន្តទៀត​ថា កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ខ្ចៅ ចុះ​ជួយ​ពន្លត់​ម្ចាស់ផ្ទះ​ឈ្មោះ​​​ស៊ុ អេ​ង​រ៉ុ​ង​ ភេទប្រុស អាយុ​៥៧​ឆ្នាំ ​រស់នៅ​ភូមិ​ឃុំ​ខាងលើ ។ ករណី​នេះមិន​បណ្តាល​អោយ​ប៉ះ​ពាល់​អាយុជីវិត​ប្រជាពលរដ្ឋ​ទេ​។​ ការ​ខូចខាត​ផ្ទះ​សង់​អំពី​ឈើ ដំបូល​ប្រក់​ក្បឿង ទំហំ​(៨​មែ​ត្រ ×៩​ម៉ែត្រ​)​ឆេះ​អស់ទាំង​ស្រុងចំពោះ​ការ​ខូចខាត​បាត់បង់​មាស​ជាង​១​តម្លឹង​, ស្រូវ​២០​បេ​,​ប្រាក់​ចំនួន​២​លាន​រៀល និង​ទ្រព្យសម្បត្តិ​ប្រើប្រាស់​មួយ​ចំនួន​,​ចំណែក​មាស​កំពុង​ស្វែងរក ។

​​បើតាម​ការ​បំភ្លឺ​ផ្ទាល់មាត់​ពី​ឈ្មោះ ញាន អ៊ូ ភេទ ប្រុស អាយុ​ប្រហែល​២៨​ឆ្នាំ ថា​ខ្លួន​ប្រមូល​ខោអាវ​ចាស់​ៗ​ដុត​នៅ​ច​ង្គ្រា​ន​លើ​ផ្ទះ ពេល​ភ្លើង​ឆេះ​ខ្លាំង​ខ្លួន​ភ័យរត់​ចុះ​មក​ក្រោមបណ្តាល​អោយ​ឆេះ​តែ​ម្តង​។ មូលហេតុ​ដែល​កូនប្រុស​ម្ចាស់ផ្ទះ​ប្រមូល​ខោអាវ​ដុត​ចោល​ដោយសារ​តែ​មាន​សតិ​មិន​គ្រប់ ពេល​ដែល​ភ្លើង​កំពុង​តែ​ឆេះ​ខ្លាំង​នោះ ម្ដាយ​បាន​ចេញ​ទៅ​លេង​ផ្ទះ​បងប្អូន​នៅ​ជិតខាង ។ មិន​ទាន់​បាន​ប៉ុន្មាន​ផង រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កងមាស​មួយ​គ្រឿង​ចេញ​មក​អន្តរាគមន៍​បាញ់​ទឹក​ទ​ន្ល​ត់​មុនគេ​។

បន្ទាប់​មក ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ និង​ចុង​ក្រោយ​រថ​យន្ត​​ពន្លត់​អគ្គិភ័យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មួយ​គ្រឿង​សរុប​ចំនួន​៣​គ្រឿង​បាន​បាញ់​ទឹក​អស់​៣​គ្រឿង ធ្វើ​ឱ្យ​ភ្លើង​រលត់​ទៅ​វិញ​ទាំងស្រុង ដោយ​មិន​បាន​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​នោះ
​ទេ​។

នៅ​ព្រឹក​ថ្ងៃ​ទី​៨ ឧសភា នេះ លោក​ជា​អភិបាលស្រុក​កងមាស រួម​នឹង​អនុ​សាខា​កាកបាទក្រហម នាំ​យក​អំណោយ​ទៅ​ជូន​ដល់​ម្ចាស់ផ្ទះ​រង​គ្រោះ​ដោយ​អគ្គិ​យ​នេះ​។ ជាមួយ​នោះ ក្នុង​រដូវក្តៅ អាជ្ញាធរ​សូម​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បង្កើន​ការ​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន មុន​ចេញពីផ្ទះ​ត្រូវ​បិទ​បា​រែ​ត​ភ្លើង​ពន្លត់ភ្លើង​ចង្ក្រាន​ឲ្យ​អស់​ដើម្បី​កុំ​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​ជាយថាហេតុ ។

Turbo tech solutions
HQP