ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣នេះ កីឡាការិនីកម្ពុជា ស្រួង ភាវី Sruong Pheavy បានយកឈ្នះកីឡាការិនីវៀតណាម Kien Tuong Phung ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រដណ្តើមមេដាយមាស វិញ្ញាសាកីឡាប៊ីយ៉ា (Carom 3C) នៅផ្សារទំនើបអ៊ីអន២ សែនសុខ ជាន់ទី៣ ។
កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣ កីឡាការិនី ស្រួង ភាវី បានយកឈ្នះកីឡាការិនី ហ្វីលីពីន ឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើទី៣២ ឆ្នាំ២០២៣ ៕

