បាត់ដំបង៖ កុមារាអាយុ០៣ឆ្នាំម្នាក់ ត្រូវបានឆក់ខ្សែភ្លើងបណ្តាលអោយស្លាប់យ៉ាងអាណោចអធ័ម បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១៧និង៣០នាទី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៣នៅចំណុចក្រុមទី៩ ស្ថិតក្នុងភូមិរ៉ា ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។
បើតាមការប្រាប់ពីម្តាយក្មេងរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុខ្លួនបានចេញមកបោសផ្ទះនៅខាងក្រៅ ដោយទុកជនរងគ្រោះឈ្មោះ គឹមស៊ាង មករា ភេទប្រុស អាយុ ៣ឆ្នាំ អោយលេងនៅក្នុងផ្ទះពីរនាក់បងស្រីឈ្មោះ គឹមស៊ាង រីណា អាយុ ៥ឆ្នាំ ហើយក្រោយមកឈ្មោះ គឹមស៊ាង មករា (សព)បានដកទូរស័ព្ទដៃដែលម្ដាយរបស់បានសាកថ្មនៅក្នុងផ្ទះយកមកលេងក៏បណ្ដាលអោយឆក់ស្លាប់តែ្តម្តង។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើកោសល្យវិច័យនិងកំណត់ហេតុប្រគល់សាកសពអោយទៅ អាណាព្យាបាលដើម្បីរៀបចំចាត់ចែងតាមប្រពៃណីនៃព្រះសាសនា។


