រថយន្តម៉ាកនីសាន បើកបរបញ្រ្ចាស់ក្នុងល្បឿនលឿនជ្រុលទៅបុកគោយន្តកន្ត្រៃ បណ្តាលអោយស្លាប់ចំនួន០៤នាក់ និង របួសធ្ងន់ចំនួន០៤នាក់

7895

កំពង់ចាម៖ រថយន្តម៉ាកនីសាន បើកបរបញ្រ្ចាស់ក្នុងល្បឿនលឿនជ្រុលទៅបុកគោយន្តកន្ត្រៃ បណ្តាលអោយស្លាប់ចំនួន០៤នាក់ និង របួសធ្ងន់ចំនួន០៤នាក់ កាលពី វេលាម៉ោង១៥.៣៥នាទី ថ្ងៃទី១៤.០៥.២០២៣ នៅចំណុចភូមិតាម៉ៅ ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

រថយន្តម៉ាកនីសាន់ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AN-9962 បើកបរដោយឈ្មោះ ព្រំ គឹមនាង ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិព្រែកព្រះអង្គ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បើកបរពីទិសខាងកើតទៅលិច បានបុកជាមួយគោយន្តកន្រ្តៃ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឲ្យស្លាប់មនុស្ស ០៤នាក់ និង រងរបួស ០៤នាក់។ រីឯអ្នកបើកបរគោយន្តកន្ត្រៃមានឈ្មោះ វ័ន ខន ភេទប្រុស អាយុ 40 ឆ្នាំ(ស្លាប់) ចំនែកអ្នករួមដំណើរទាំង០៨នាក់ រស់នៅភូមិដូនទរ ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ក្រោយកើតហេតុ សមត្ថកិច្ចយកវត្ថុតាងទាំងពីរទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម រីឯសពចំនួន០៤នាក់ បានប្រគល់ឲ្យទៅក្រុមគ្រួសារសព ។
ចំពោះអ្នកបើកបររថយន្តបានឃាត់ខ្លួនជាបណ្តោះអាសន្នតាមបញ្ជាឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម។ និងបានធ្វើតេស្តស្វែងរកសារធាតុញៀន និងគ្រឿងស្រវឹង ពិនិត្យឃើញថាអវិជ្ជមាន ៕

Turbo tech solutions
HQP