រដ្ឋបាលខេត្តព្រះសីហនុ អំពាវនាវដល់អាជីវករផ្សារលើ និងអ្នកពាក់ព័ន្ធដែលពិនិត្យសំណាករួចសូមកុំដើរផ្ដេសផ្ដាស ត្រូវធ្វើចត្ដាឡីស័កឲ្យបានត្រឹមត្រូវ មិនដូចច្នោះនិងត្រូវផាកពិន័យ

214

ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងអំពាវនាវដល់អាជីវករផ្សារលើ និងអ្នកពាក់ព័ន្ធដែលពិនិត្យសំណាករួចរាល់ សូមធ្វើចត្ដាឡីស័កឲ្យបានត្រឹមត្រូវតាមការកំណត់ មិនត្រូវដើររហេតរហូតនោះទេ ដើម្បីជៀសវាងការចម្លងជំងឺនេះទៅកាន់អ្នកដទៃ។

ក្នុងសេចក្ដីជូនដំណឹងដែលទទួលបាន រដ្ឋបាលខេត្តព្រះសីហនុ សូមណែនាំដល់អាជីវករទាំងអស់ និងក្រុមគ្រួសារ ត្រូវតែអនុវត្តការធ្វើចត្តាឡីស័កឱ្យបានម៉ឺងម៉ាត់។ ក្នុងករណីរកឃើញថា មានបុគ្គលណាដែលបានផ្តល់វត្ថុសំណាករួចហើយ នៅតែមិនអនុវត្តតាមការណែនាំ រដ្ឋបាលខេត្តនឹងអនុវត្តវិធានការតាមច្បាប់ជាធរមាន។ សូមអានព័ត៍មានលំអិតក្នុងលិខឹតខាងក្រោម៖

Turbo tech solutions
HQP