អាមេរិក៖ អាជ្ញាធរបាននិយាយថា ខ្មាន់កាំភ្លើងអាយុ១៨ឆ្នាំម្នាក់បានបាញ់សម្លាប់មនុស្សបីនាក់និងបាញ់អោយរបួសមនុស្សប្រាំពីរនាក់រួមមានប៉ូលីសពីរនាក់នៅក្នុងសហគមន៍មួយក្នុងរដ្ឋញូវម៉ិកស៊ីកូ(New Mexico) សហដ្ឋអាម៉េរិក មុនពេលសមត្ថកិច្ចបាញ់សម្លាប់ជនសង្ស័យកាលពីព្រឹកថ្ងៃចន្ទ។
ការបាញ់ប្រហារបានកើតឡើងនៅប្រមាណម៉ោង១១ព្រឹកនៅ ទីក្រុងហ្វាមីងថុន(Farmington)។
ប៉ូលីសបានឆ្លើយតបនឹងការទូរស័ព្ទហៅជាច្រើនអំពីការបាញ់ប្រហារដោយបុរសម្នាក់។ ប៉ូលីសបានប្រឈមមុខជាមួយជនសង្ស័យមុនពេលបាញ់សម្លាប់ជនល្មើសនិងបានរកឃើញមនុស្សបីនាក់ស្លាប់។ ក្នុងពេលជាមួយគ្នា មជ្ឈមណ្ឌលវេជ្ជសាស្ត្រតំបន់បានទទួលអ្នករងរបួសចំនួនប្រាំពីរនាក់ រួមមានប៉ូលីសពីរនាក់។
ពួកអ្នកស៊ើបអង្កេតឥឡូវបានទៅដល់កន្លែងកើតហេតុដោយបិទផ្លូវជុំវិញនោះជាច្រើន។ ក្រោយការកើតមានឧបទ្ទវហេតុនេះ សាលារៀនបានបិទឬចាត់វិធានការបង្ការ៕

