រថយន្ដសាំយ៉ុងបុកម៉ូតូសណ្ដោងរុឺម៉កដឹកទឹកកក បណ្ដាលអោយធ្លាក់ស្រែ ផ្អើលទាំងព្រឹក

88

ស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់រវាងរថយន្ដ សាំយ៉ុង បើកបុកម៉ូតូសណ្ដោងរុឺម៉ក ដឹកទឹកកក ពីក្រោយយ៉ាងពេញទំហឹងបណ្ដាលអោយធ្លាក់ស្រែ រងរបួសធ្ងន់ម្នាក់និងស្រាលម្នាក់ផ្អើលទាំងព្រឹក។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង១២នាទី ព្រឹកថ្ងៃទី១៦ខែឧសភាឆ្នាំ២០២៣  លើផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិ ឃោសាង សង្កាត់ ស្វាយតឿ ក្រុង ស្វាយរៀង ។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា បុរសដែលបើកម៉ូតូរុឺម៉កដឹកទឹកកកដែលរងរបួសធ្ងន់ មានឈ្មោះ ឌឹម រតនា  អាយុ ៣០ ឆ្នាំ មុខរបរ លក់ដូរ រស់នៅភូមិក្រញូង ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង ។

ចំណែករថយន្តបង្កហេតុ ម៉ាក សាំយ៉ុង ពណ៌ លឿង ពាក់ផ្លាកលេខ ព្រៃវែង ២B ៦៧៩៥ បើកបរដោយឈ្មោះ ប៉ែន លី ភេទ ប្រុស អាយុ ៤៣ ឆ្នាំ មុខរបរ  លក់ដូរ រស់នៅភូមិ ព្រែកផ្តៅ ឃុំត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង  ។

តាមសាក្សីបានអោយដឹងថាមុនកើតហេតុឃើញមានបុរសម្នាក់បាន បើកម៉ូតូរុឺម៉កដឹកទឹកកកមួយគ្រឿង ដោយធ្វើដំណើរ ពីលិចទៅកើត មិនពាក់មួកសុវត្ថិភាពខណៈនោះស្រាប់តែមានរថយន្តមួយគ្រឿងម៉ាក សាំយ៉ុង ពណ៌ លឿង ពាក់ស្លាកលេខ ព្រៃវែង ២B ៦៧៩៥ បើកបរពីលិចទៅកើត ស្របទិសគ្នាជាន់ហ្វ្រាំងមិនទាន់ក៏បុកពេញទំហឹងបណ្ដាលអោយធ្លាក់ស្រែទើបបង្កការភ្ញាក់ផ្អើលតែម្ដង។

ក្រោយមកសមត្ថកិច្ចនគរបាលបានមកដល់ធ្វើការវាស់វែងនិងអូសយកមក មធ្យោបាយធ្វើដំណើរទាំង២គ្រឿងអូសយកមករក្សាទុកនៅអធិការនគរបាលក្រុងស្វាយរៀង ចំណែកអ្នករបួសត្រូវបានដឹក មកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ៕

Turbo tech solutions
HQP