ភ្ជង់ប្លន់ទាំងព្រឹកយកអស់ជាង២០មុឺនដុល្លាពីអាជីវកលក់មាសផ្សារស្ទឹងមានជ័យចាស់

311

ភ្នំពេញ ៖ ​ អាជីវករ​លក់​មាស​ពេជ្រ នៅ​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់​ ត្រូវ​បាន​ក្រុម​ចោរមួយក្រុមប្រដាប់​ដោយអាវុធភ្ជង់​ប្លន់ យកទ្រព្យសម្បត្តិបានសម្រេចអស់​ជាង​២០​ម៉ឺន​ដុល្លារ ខណៈ​​ដែល​​ជីវកររងគ្រោះទើបនឹង​ធ្វើ​ដំណើរ​ចេញពីផ្ទះទៅប្រកបមុខរបរ ​។

ហេតុ​ការ​ណ៏​​ខាងលើ​នេះ​​​បានបង្កការ​ភ្ញាក់​ផ្អើល​​កើតឡើង​កាលពី​វេលា​ម៉ោង​៧ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា ឆ្នាំ ២០២៣ នៅ​ចំណុច​ខាងក្រោយ​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់​ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ​បាន​ប្រាប់​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​បាន​យក​គ្រឿងអលង្ការ មាន​ប្លា​ក​ទី​ន​ទឹក​៧ ប្លា​ក​ទី​ន​ទឹក​៦ និង​គ្រឿងអលង្ការ​ផ្សេង​ៗ​ទៀត និង​មាន​លុយ​ខ្មែរ លុយ​ដុល្លារ ដាក់​ក្នុង​កាបូបស្ពាយ​ ដើម្បី​យក​ទៅ​លក់​នៅ​ក្នុង​ផ្សារ​ស្ទឹង​មាន​ជ័យ​ចាស់ ដូច​សព្វដង ក៏ប៉ុន្តែ​នៅ​ពេល​ដែល​គាត់​កំពុង​ស្ពាយ​កាបូប​ដើរទៅ​ផ្សារ ភ្លាម​ៗ​នោះ​ក៏​ស្រាប់តែ មាន​ជនសង្ស័យ​ជិះ​ម៉ូតូ២​គ្រឿង​ មាន​គ្នា៤​នាក់ បាន​ដក​កាំភ្លើង​ភ្ជង់​ប្លន់ និង​បាន​វាយ​ទៅ​លើ​អ្នក​ចូល​ទៅ​ជួយ បណ្តាល​អោយ​បែកក្បាល​ហូរ​ឈាម​ជោក​ ភ្លាម​ៗនោះ​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ បាន​រត់គេច​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​មក​ដល់ទី​តាំង​ខាងលើ និង​បន្ត​សាកសួរ​ជន​រង​គ្រោះ​បន្ថែម និង​បន្ត​ស្រាវជ្រាវ ដើម្បី​កំណត់​មុខសញ្ញាតាមចាប់យកមកផ្តន្ទាទោសអោយទាល់តែបាន ។

Turbo tech solutions
HQP