នគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀន​ បង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំដោយឃាត់ខ្លួនបុរសម្នាក់ រឹបអូសគ្រឿងញៀន និងសារធាតុគីមីផ្សំជាង១០០គីឡូក្រាម

155

កម្លាំងនគរបាលជំនាញ​នៃមន្ទីរប្រឆាំងគ្រឿងញៀន​ បានចុះបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំមួយ​ ដោយឃាត់ខ្លួនបុរសម្នាក់ រឹបអូសគ្រឿងញៀន និងសារធាតុគីមីផ្សំជាង១០០គីឡូក្រាម។ 

​ប្រតិបត្តិការណ៍ខាងលើបានធ្វ់ើឡើង កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ១៧និង៤០នាទី ដោយកម្លាំងជំនាញការិយាល័យ(ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលពីលោក អ៊ុំ សុភ័ក្រ ព្រះរាជអាជ្ញារងនៃអាយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយបានបង្ក្រាបករណីកែច្នៃនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្ដិនៅចំណុចផ្ទះលេខ៣៧ ផ្លូវលេខ២២ ភូមិតិកូបញ្ញេ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ជាជនជាតិចិន និងរឹបអូសគ្រឿងញៀន និងសារធាតុគីមីផ្សំជាង១០០គីឡូក្រាម។

ជនសង្ស័យឈ្មោះ ZHOU GUOCHAO  (ចូវ គ័រឆាវ) ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិចិន និងចាប់យកវត្ថុតាងរួមមាន ៖ ១-សារធាតុញៀនប្រភេទ ម៉េតំហ្វេតាមីន ICE ទម្ងន់០៤គីឡូក្រាម.៦៨៤ក្រាម, ២-សារធាតុគីមីផ្សំ (Acetone ) ទម្ងន់ ០៣គីឡូក្រាម, ៣-សារធាតុគីមី(Ethanol)ទម្ងន់៤០គីឡូក្រាម, ៤-សារធាតុមិនច្បាស់ទម្ងន់៥៣គីឡូក្រាម ៤២៨ក្រាម, ៥-ជញ្ជីងតូចធំចំនួន០៥ គ្រឿង និងឧបករណ៍សំរាប់វេចខ្ចប់កែច្នៃគ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ ចាត់ការតាមនីតិវិធី៕

Turbo tech solutions
HQP