សហរដ្ឋអាមេរិក បានចុះឈ្មោះក្រុមហ៊ុនធំៗពីរទៀតដែលជាប្រភពធនធានចម្បងសម្រាប់យោធានៅមីយ៉ាន់ម៉ា ដាក់ទៅក្នុងបញ្ជីខ្មៅ

201

វ៉ាស៉ីនតោន៖ សហរដ្ឋអាមេរិកនៅថ្ងៃពុធសប្តាហ៍នេះ បានដាក់ទណ្ឌកម្មថ្មីទៀតប្រឆាំងមីយ៉ាន់ម៉ា ដោយមានគោលដៅលើក្រុមហ៊ុនរដ្ឋចំនួន ០២ ស្របពេលដែលយោធាមីយ៉ាន់ម៉ា នៅតែមិនបង្អង់ដៃក្នុងការបង្រ្កាបក្រុមបាតុករ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១។

ក្រសួងហិរញ្ញវត្ថុអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានចុះឈ្មោះក្រុមហ៊ុនរដ្ឋចំនួនពីររបស់មីយ៉ាន់ម៉ា មៅ ក្នុងនោះរួមមាន សហគ្រាសកែច្នៃ-នាំចេញឈើមីយ៉ាន់ម៉ា (Myanmar Timber Enterprise) និងក្រុមហ៊ុនរកស៊ីត្បូងមានតម្លៃ Myanmar Pearl Enterprise ហើយក៏បានបន្ថែមថា ឧស្សាហកម្មគជ់ និងឈើនេះ គឺជាប្រភពធនធានសេដ្ឋកិច្ចចម្បងមួយ សម្រាប់យោធាមីយ៉ាន់ម៉ា។ ក្រសួងហិរញ្ញវត្ថុអាមេរិក បានបន្តថា ទណ្ឌកម្មថ្មីនេះបង្ហាញពីការបន្តប្តេជ្ញារបស់សហរដ្ឋអាមេរិក ដើម្បីសម្តែងការប្រឆាំងចំពោះរដ្ឋប្រហារ និងអំពើហិង្សានៅមីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា មីយ៉ាន់ម៉ាបានធ្លាក់ទៅក្នុងភាពវឹកវរ ចាប់តាំងតែពីដើមខែកុម្ភៈ ឆ្នាំ២០២១នេះ នៅពេលយោធាបានដណ្តើមអំណាចពីរដ្ឋាភិបាលលោកស្រី អោង សាន ស៊ូ ជី ហើយបាតុកម្មបានប្រព្រឹត្តទៅស្ទើរជារៀងរាល់ថ្ងៃ ខណៈបើតាមអង្គការឃ្លាំមើលក្នុងស្រុក មនុស្សជាង ៧០០នាក់ ត្រូវបានសម្លាប់ក្នុងការបង្រ្កាប និងជាង ៣,០០០នាក់ត្រូវជាប់ឃុំឃាំង ខណៈមនុស្សជិត ២៥០,០០០នាក់បានជម្លៀសខ្លួន៕

សហរដ្ឋអាមេរិកប្រកាសដាក់ទណ្ឌកម្មលើ ក្រុមហ៊ុនធំៗពីរទៀតនៅមីយ៉ាន់ម៉ា ដែលជាប្រភពធនធានចម្បងៗសម្រាប់យោធា

2021-04-22 11:32am

(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃពុធសប្តាហ៍នេះ បានដាក់ទណ្ឌកម្មថ្មីទៀតប្រឆាំងមីយ៉ាន់ម៉ា ដោយមានគោលដៅលើក្រុមហ៊ុនរដ្ឋចំនួន ០២ ស្របពេលដែលយោធាមីយ៉ាន់ម៉ា នៅតែមិនបង្អង់ដៃក្នុងការបង្រ្កាបក្រុមបាតុករ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមេសា ឆ្នាំ២០២១។

ក្រសួងហិរញ្ញវត្ថុអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានចុះឈ្មោះក្រុមហ៊ុនរដ្ឋចំនួនពីររបស់មីយ៉ាន់ម៉ា ទៅក្នុងបញ្ជីខ្មៅ ក្នុងនោះរួមមាន សហគ្រាសកែច្នៃ-នាំចេញឈើមីយ៉ាន់ម៉ា (Myanmar Timber Enterprise) និងក្រុមហ៊ុនរកស៊ីត្បូងមានតម្លៃ Myanmar Pearl Enterprise ហើយក៏បានបន្ថែមថា ឧស្សាហកម្មគជ់ និងឈើនេះ គឺជាប្រភពធនធានសេដ្ឋកិច្ចចម្បងមួយ សម្រាប់យោធាមីយ៉ាន់ម៉ា។ ក្រសួងហិរញ្ញវត្ថុអាមេរិក បានបន្តថា ទណ្ឌកម្មថ្មីនេះបង្ហាញពីការបន្តប្តេជ្ញារបស់សហរដ្ឋអាមេរិក ដើម្បីសម្តែងការប្រឆាំងចំពោះរដ្ឋប្រហារ និងអំពើហិង្សានៅមីយ៉ាន់ម៉ា។

គួរបញ្ជាក់ថា មីយ៉ាន់ម៉ាបានធ្លាក់ទៅក្នុងភាពវឹកវរ ចាប់តាំងតែពីដើមខែកុម្ភៈ ឆ្នាំ២០២១នេះ នៅពេលយោធាបានដណ្តើមអំណាចពីរដ្ឋាភិបាលលោកស្រី អោង សាន ស៊ូ ជី ហើយបាតុកម្មបានប្រព្រឹត្តទៅស្ទើរជារៀងរាល់ថ្ងៃ ខណៈបើតាមអង្គការឃ្លាំមើលក្នុងស្រុក មនុស្សជាង ៧០០នាក់ ត្រូវបានសម្លាប់ក្នុងការបង្រ្កាប និងជាង ៣,០០០នាក់ត្រូវជាប់ឃុំឃាំង ខណៈមនុស្សជិត ២៥០,០០០នាក់បានជម្លៀសខ្លួន៕

Turbo tech solutions
HQP