កុបករនៅបារាំង បើករថយន្តចូលប៉ុនប៉ងធ្វើឃាតគ្រួសារចៅហ្វាយក្រុង ដល់ក្នុងផ្ទះ

114

ក្រុមកុបករបារាំងបានបើករថយន្តចូលទៅក្នុងផ្ទះរបស់អភិបាលក្រុងមួយ នៅជាយរដ្ឋធានីប៉ារីស ដោយបណ្តាលឲ្យភរិយា និងកូនរបស់គាត់រងរបួស ហើយត្រូវបានគេចាត់ទុកថាជា “ការប៉ុនប៉ងធ្វើឃាត” កាលពីថ្ងៃអាទិត្យ។

ការវាយប្រហារនៅគេហដ្ឋានរបស់លោក Vincent Jeanbrun ក្នុងទីក្រុង L’Hay-les-Roses បានកើតឡើង ខណៈមនុស្សជាងជិត ៣,០០០ នាក់ត្រូវបានចាប់ខ្លួនក្នុងប្រទេសបារាំង បន្ទាប់ពីកុបកម្មរីករាលដាល ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក Vincent Jeanbrun បានសរសេរនៅលើ Twitter ថា ក្រុមបាតុករ បានបើកឡានចូលទៅក្នុងផ្ទះរបស់គាត់ ហើយដុតបំផ្លាញសម្ភារៈមួយចំនួន អំឡុងពេលដែលគ្រួសាររបស់គាត់កំពុងគេងលក់ ខណៈក្រោយ​ការ​វាយ​ប្រហារនេះដែរ លោក​បាន​ប្តេជ្ញា​ថា​ ​នឹង​មិនរា​ថយ​ឡើយ ហើយ​តាំងចិត្ត​ការពារសាធារណជនឲ្យអស់ពីកម្លាំងកាយចិត្ត ​។ ស្របពេលជាមួយគ្នានោះ រដ្ឋអាជ្ញាប្រចាំតំបន់ ក៏បានបើកការស៊ើបអង្កេតលើករណីប៉ុនប៉ងមនុស្សឃាតនេះផងដែរ ខណៈការស៊ើបអង្កេតបឋមបង្ហាញថា រថយន្តនេះមានបំណងបំផ្ទុះផ្ទះនោះចោលតែម្តង ។

គួរបញ្ជាក់ថា កុបកម្មបានឈានដល់យប់ទី ៥ ហើយ ចាប់តាំងពីយុវជន Nahel Merzouk អាយុ១៧ឆ្នាំ ត្រូវប៉ូលិសបាញ់សម្លាប់ ដោយសារតែការចោទប្រកាន់មិនគោរពច្បាប់ចរាចរណ៍។

Turbo tech solutions
HQP