ភ្នំពេញ៖ ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវដែលដឹកនាំដោយលោក ចែម ចាន់រ៉ា ដែលជាតារាកំប្លែងនាយ ពាក់មី បានត្រៀមខ្លួនរួចរាល់សម្រាប់ប្រកួតមិត្តភាពតទល់នឹងក្រុមបាល់ទាត់ជីងចក់ដែលដឹកនាំដោយអេតមីន ជីងចក់ ពិធីករអធិប្បាយការប្រកួតបាល់ទាត់អន្តរជាតិ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ក្នុងកីឡដ្ឋានកងយុទ្ធពលខេមរភូមិន្ទ វេលាម៉ោង ៦ៈ០០ ល្ងាចតទៅ។ ការប្រកួតមិត្តភាពជាវិភាគទានជួយទ្រទ្រង់ដល់មូលនិធីគន្ធបុប្ផាកម្ពុជានេះចូលរួមទស្សនាដោយឥតគិតថ្លៃ កាន់តែពិសេសទស្សនិកជនអញ្ជើញមកទស្សនាទទួលបានភេសជ្ជៈ B’lue ដោយឥតគិតថ្លៃថែមទៀត។ សូមកុំភ្លេចទស្សនិកជនអញ្ជើញទស្សនាឲ្យច្រើន។

