​​​ប៉ូលិស​ថៃ​ចាប់ខ្លួន​មនុស្សចំនួន០៤នាក់ ក្រោយជាប់ពាក់ព័ន្ធក្នុងករណីសម្លាប់បុរសជនជាតិ​អាល្លឺម៉ង់ម្នាក់កាត់ដាក់ទូរទឹកកក

64

ថៃ៖​ ប៉ូលិស​ថៃ​បាន​ស្នើ​សុំ​ដី​ការចាប់ខ្លួន​ជនសង្ស័យ​ចំនួន០៤​នាក់ ​ចំពោះ​ការជាប់​ពាក់ព័ន្ធ​​ក្នុងការ​ធ្វើ​ឃាត​អ្នក​ជំនួញ​អាល្លឺម៉ង់​អាយុ​៦២​ឆ្នាំ​កាល​ពី​ថ្ងៃ​អង្គារ​។ ​អ្នក​ត្រូវបាន​ចាប់ខ្លួន ជា​ជនជាតិ​អាល្លឺម៉ង់​បីនាក់ និង​ជនជាតិ​ប៉ា​គី​ស្ថាន​សញ្ជាតិ​ថៃ​ម្នាក់​។​

​ការចាប់ខ្លួន​ត្រូវបាន​ធ្វើឡើង​ក្រោយ​ប៉ូលិស​បាន​រកឃើញ​សាកសព​កាត់​ជា​កំណាត់​របស់លោក​ហា​នស៍ ផេ​ធឺ រ៉ល់​ធឺ ម៉ាក់​ នៅក្នុង​ទូរ​ទឹកកក​នៅ​ផ្ទះ​មួយ​ក្នុង​ក្រុង​ប៉ា​តាយ៉ា​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​។​ បញ្ជាក់ ​ជនរងគ្រោះ​បាន​បាត់​ខ្លួន​តាំងពី ​ថ្ងៃ​០៤ ​កក្កដា​។​ ប៉ូលិស​បាន​រកឃើញ​សាកសព​លោក​ហា​នស៍ ផេ​ធឺ រ៉ល់​ធឺ ម៉ាក់​ក្នុង​ទូរ​ទឹកកក​រ ក្រោយ​តាមដាន​តាម​កាម៉េ​រ៉ា​សុវត្ថភាព​។

​មេ​រង​ប៉ូលិសជន​ជាតិ​ថៃ​ លោក​ឧត្តមសេនីយ៍ ស៊ូ​រ៉ា​ឆាត ហាក់​ផាន​ ​បាន​និយាយថា ជនសង្ស័យ​ជា​ផ្នែក​នៃ​បណ្តាញ​ក្រុម​ឧក្រិដ្ឋ​មួយ ពាក់ព័ន្ធ​នឹង​ជំនួញ​ថ្នាំញៀន​ដោយ​ប្រើប្រាស់​ថៃ​ជា​មូលដ្ឋាន​មួយ​សំរាប់​សកម្មភាព​របស់​គេ​។​

​លោក ស៊ូ​រ៉ា​ឆាត ក៏​បាន​ណែនាំ​ទៅ​ប៉ូលិសអន្តោប្រវេសន៍​អោយ​ចាត់ការ​បណ្តាញ​ឧក្រិដ្ឋកម្ម​ឆ្លង​ប្រទេស​នៅ​ក្រុង​ប៉ា​តា​យ៉ា និង​ឃុំ ណង ព្រើ​ ដើម្បី​កុំអោយ​មាន​ករណី​ចាប់​ជំរិត​ប្រាក់​បន្ថែមទៀត​៕​ លោក ស៊ូ​រ៉ា​ឆាត បាន​និយាយថា​ក្រុម​ឧក្រិដ្ឋ​នៅ​ប៉ា​តា​យ៉ា ក្នុង​ខេត្ត​ឈុន ប៊ូ​រី នឹង​ជួប​ការបង្ក្រាប​ដោយ​ប៉ូលិស​ក្រោយ​ការចាប់ខ្លួន​ជនសង្ស័យ​ដែល​បាន​សម្លាប់​អ្នកជំនួយ​អាល្លឺម៉ង់​នៅក្នុង​ទីក្រុង​នេះ។

Turbo tech solutions
HQP