យ៉ាងហោចមានមនុស្សស្លាប់ ​១២​នាក់ និង បាត់​ខ្លួន ​២​នាក់ ក្នុងករណី​រលំ​អគារ​កម្ពស់​៥​ជាន់ ​នៅប្រទេសអេ​ហ្ស៊ី​ប

40

អេ​ហ្ស៊ី​ប៖ អគារ​ផ្ទះល្វែង​កម្ពស់ ​០៥ជាន់​ បាន​ដួលរលំ បណ្តាលឱ្យ​មនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់​១២ នាក់ ខណៈ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​បន្ត​ស្វែងរក​អ្នក​បាត់​ខ្លួន​ពីរ​នាក់​ក្នុង​គំនរ​បាក់បែក​ ​កាលពី​ថ្ងៃ​ចន្ទ ​ក្នុង​រដ្ឋធានី​គែរ ប្រទេស​អេ​ហ្ស៊ី​។ ការដួលរលំ​អគារ​គឺជា​រឿង​ធម្មតា​នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប កន្លែង​ដែល​សំណង់​គ្មាន​គុណភាព​និង​កង្វះ​ការថែទាំ​រីកដុះដាល​ដូច​ផ្សិត​នៅតាម​ទីប្រជុំជន សង្កាត់ និង តំបន់​ជនបទ​ក្រីក្រ​។​

ប្រភពពីសារព័ត៌មាន​រដ្ឋ MENA បាន​និយាយថា ក្រុម​ជួយសង្គ្រោះ​បាន​ទាញ​សាកសព​ចេញពី​គំនរ​បាក់បែក ហើយ​បាន​បញ្ជូន​អ្នក​រស់រានមានជីវិត​ចំនួន​បួន​នាក់​ទៅ​កាន់​មន្ទីរពេទ្យ បន្ទាប់​ពី​ការដួលរលំ​នៅក្នុង​សង្កាត់​ហា​ដេក អែល​គូប​បា (Hadaeq el-Qubbah) នៃ​ទីក្រុង​គែ​រ ដែល​មាន​ចម្ងាយ​ប្រហែល ៣,២ គីឡូម៉ែត្រ​ពី​កណ្តាល​ទីក្រុង​។​

​អភិបាលរង​ក្រុង​គែរ លោក ហូ​ស​សាម ហ្វាវ​ហ្ស៊ី (Hossam Fawzi) បាន​និយាយថា មនុស្ស ១២ នាក់​ត្រូវបាន​សម្លាប់ ហើយ​ថា​កិច្ចខិតខំ​ប្រឹងប្រែង​នៅតែ​បន្ត​ដើម្បី​ស្វែងរក​មនុស្ស​ពីរ​នាក់​ដែល​បាត់​ខ្លួន​។​

​បន្ទាប់​ពី​ការស៊ើបអង្កេត​បឋម រដ្ឋអាជ្ញា​សាធារណៈ​របស់អេ​ហ្ស៊ី​បបាន​និយាយថា ការដួលរលំ​ទំនង​ជា​បណ្តាលមកពី​អ្នករស់នៅ​ជាន់​ផ្ទាល់​ដី​ម្នាក់ ដែល​បាន​រុះរើ​ជញ្ជាំង​មួយចំនួន​ក្នុងអំឡុង​ការងារ​ថែទាំ​។ រដ្ឋអាជ្ញា​និយាយថា បុរស​អ្នកស្រុក​ម្នាក់​នោះ​ត្រូវបាន​ចាប់ខ្លួន​និង​កំពុង​សាកសួរ​។​

​ក្រសួង​សាមគ្គីភាព​សង្គម​របស់អេ​ហ្ស៊ី​បបាន​និយាយថា ខ្លួន​នឹង​ផ្តល់ប្រាក់​ចំនួន ៦០.០០០ ផោន​អេ​ហ្ស៊ី​ប (១.៩៤០ ដុល្លារ​) ដល់​គ្រួសារ​នៃ​ជនរងគ្រោះ​ប្រាំបួន​នាក់​។ ក្រសួង​ក៏​បាន​និយាយ​ដែរ​ថា ខ្លួន​នឹង​ផ្តល់ជំនួយ​ដល់​អ្នករបួស​និង​កំពុង​តាមដាន​ការខូចខាត​ទ្រព្យសម្បត្តិ​នៅក្បែរនោះ​៕

Turbo tech solutions
HQP