ឥណ្ឌា៖ អ្នកជួយសង្គ្រោះនៅឥណ្ឌាកំពុងតស៊ូនឹងសណ្ឋានដីដ៏លំបាកជាមួយនឹងអាកាសធាតុអាក្រក់ នៅពេលពួកគេស្វែងរកមនុស្សជាង១០០នាក់ដែលសង្ស័យថាជាប់ក្នុងការបាក់ដីមួយកន្លែង ដែលបានសម្លាប់អ្នកភូមិយ៉ាងតិចដប់នាក់ក្រោយការធ្លាក់ភ្លៀងយ៉ាងជោគជាំ កាលពីថ្ងៃព្រហស្បតិ៍ទី២០កក្កដា នេះ។
សូមបញ្ជាក់ថា រលកកំដៅ ភ្លើងឆេះព្រៃ ការធ្លាក់ភ្លៀងខ្លាំង និងទឹកជំនន់ បាននិងកំពុងវាយប្រហារពិភពលោកនៅប៉ុន្មានថ្ងៃថ្មីៗនេះ ដោយបង្កអោយមានការព្រួយបារម្ភអំពីល្បឿននៃការប្រែប្រួលអាកាសធាតុ។
មន្ត្រីបាននិយាយថា ដីបានបាក់កាលពីកណ្តាលយប់នៅភូមិតំបន់ភ្នំអៀសាល់វ៉ាឌី ក្នុងរដ្ឋម៉ាហារ៉ាស្ត្រា ភាគខាងលិចឥណ្ឌា ។ សាកសពមនុស្សដប់នាក់ត្រូវបានរកឃើញនិងជាង៨០នាក់ត្រូវបានជួយសង្គ្រោះ។គេប៉ាន់ស្មានថា មានមនុស្ស២២៥នាក់រស់នៅក្នុងតំបន់កើតហេតុនេះពេលការបាក់ដីកើតឡើង ដូច្នេះមនុស្សជាង១០០នាក់អាចនៅជាប់ក្រោមដី៕
