គណបក្ស ​«​ឆ្ពោះទៅមុខ MFP» ​មិន​ចូលរួម​ក្នុងរដ្ឋាភិបាលចំរុះ​ណាដែល​មាន​គណបក្ស​របស់​ពួក​ឧត្តមសេនីយ៍​ចូលរួម​នោះទេ

34

បាងកក​៖​ គណបក្ស​«​ឆ្ពោះទៅមុខ​-MFP»​កាលពី​ថ្ងៃ​ចន្ទ​បាន​សំរេច​ថា គណបក្ស​នឹង​មិន​ចូលរួម​ក្នុង​រដ្ឋាភិបាលចំរុះ​ណា​ដែល​រួម​មាន​គណបក្ស​ផា​ឡាង​ប្រា​ចា​រ៉ា​ត​(PPRP) ឬ​គណបក្ស​United Thai Nation (UTN) ដោយសារតែ​PPRP​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ ប្រា​វីត វង់​ស៊ូ​វ៉ុន និង​UTN បានតែងតាំង​ឧត្តមសេនីយ៍ ប្រា​យុទ្ធ ចាន់ អូ​ចា ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​របស់​ខ្លួន​។​

MFP​បាន​និយាយថា តាមរយៈ​ការបោះឆ្នោត​ថ្ងៃ​១៤​ឧសភា អ្នកបោះឆ្នោត​ចង់បាន​មនុស្ស​ផ្សេង​នៅក្នុង​រដ្ឋាភិបាល ហើយ​MFP​ក្នុងនាម​ជា​បក្ស​ឈ្នះឆ្នោត សំរេច​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​ដោយ​គ្មាន​ពួកគេ​នៅ​ក្នុង​អំណាច​។​«​ការប៉ុនប៉ង​ណាមួយ​ដើម្បី​បង្កើត​រដ្ឋាភិបាល​ប្រឆាំង​នឹង​ការសំរេចចិត្ត​របស់​ប្រជាជន នឹង​ធ្វើ​អោយ​សឹក​រិល​ជំនឿ​របស់​គេ​លើ​លទ្ធិប្រជាធិបតេយ្យ​»​។​ ក្នុងពេល​ជាមួយគ្នា គណបក្ស​MFP​នៅតែ​សង្ឃឹមថា​គេ​អាច​តែងតាំង​ប្រធាន​បក្ស​លោក​ភិតា លីម​ចារឺ​នរ៉ា​ត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី ហើយ​សមាជិក​ព្រឹទ្ធសភា​នឹង​ផ្តល់​ការគាំទ្រ​គ្រប់គ្រាន់​ដល់​មេដឹកនាំ​កែ​ទំរង់​វ័យក្មេង​នេះ​។​

​អគ្គលេខាបក្ស​MFP​លោក ឆៃថា​វ៉ាត ទូ​ឡា​​ណុន​( Chaithawat Tulanon)​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា គណបក្ស​បាន​ដាក់​ញ្ញតិ​មួយ​ទៅកាន់​អង្គភាព​ទទួល​ពាក្យបណ្តឹ​ង​សាធារណៈ​ដើម្បីអោយ​សួរ​ទៅ​តុលាការ​ធម្មនុញ្ញ​ថា​តើ​លោកភិតា​អាច​ត្រូវបានតែងតាំង​ជា​បេក្ខជន​នាយក​រដ្ឋ​ដើម្បី​អោយ​សភា​បោះឆ្នោត​អនុម័ត​ជា​ថ្មី​បាន​ដែរឬទេ​។​

ជាលទ្ធផលនៅថ្ងៃចន្ទនេះអង្គភាពទទួលពាក្យបណ្តឹងអាជ្ញាធរសាធារណៈOmbudsmanបានស្នើសុំអោយតុលាការធម្មនុញ្ញបញ្ជាទៅសភាអោយពន្យារពេលប្រជុំបោះឆ្នោតបេក្ខជននាយករដ្ឋមន្រ្តីនៅពេលខាងមុខ ដើម្បីរង់ចាំការសំរេចពីខ្លួនក្នុងករណីលោកភិតា។

​សូមបញ្ជាក់​ថា​លោក​ភិតា ត្រូវបាន​តែងតាំង​ជា​បេក្ខជន​នាយក​រដ្ឋមន្រ្តី​សំរាប់​សភា​និង​ព្រឹទ្ធសភា​បោះឆ្នោត​អនុម័ត​កាលពី​ថ្ងៃ​១៣​កក្កដា តែ​មិន​ទទួលបាន​ការគាំទ្រ​គ្រប់​សម្លេង​៣៧៥ទេហើយ​នៅ​ថ្ងៃ​១៩​កក្កដា​ការ​ប៉ុន​ប៉ង​លើក​ទី​ពីរ​របស់​លោក​ត្រូវ​អង្គប្រជុំ​សភា​ទាំង​ពីរ​ថា្នក់​ជំទាស់ ដោយសារ​ខុស​បទបញ្ញត្តិ​សភា​ដែល​ចែងថា សំណើ​ឬ​ញ្ញតិ​មួយ​មិន​អាច​ដាក់​អោយ​សភា​អនុម័តលើ​ក​ទីពីរ​បើ​បរាជ័យ​លើកទីមួយ​ហើយ។​

​ក្រោយ​បរាជ័យ​លើក​ទី​ពីរ MFP អនុញ្ញាត​អោយ​ដៃគូ​ធំ​ទី​ពីរ​ក្នុង​ក្រុមចំរុះ​គឺ​បក្ស ភឿ​ថៃ ដឹកនាំ​ក្រុមចំរុះ​ដើម្បី​រដ្ឋាភិបាល​វិញ​ម្តង​។​តែ​ក្នុង​ចរចា​កៀរគរ​សម្លេងគាំទ្រ​ជាមួយ​បណ្តា​គណបក្ស​ក្នុង​រដ្ឋាភិបាល​បច្ចុប្បន្ន​បី​បួន​នៅ​ប៉ុន្មាន​ថ្ងៃ​មកនេះ ពួកគេ​សុទ្ធតែ​ប្រឆាំង​វត្តមាន​MFP​ដោយសារ​តែ​ជំហរ​កែប្រែ​ច្បាប់​ប្រឆាំង​ការប្រមាថ​ព្រះមហាក្សត្រ​។​

​អគ្គលេខាបក្ស​MFP​លោក ឆាំថា​វ៉ាត ទូ​ឡា​ណុន បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​ជឿ​​ថា​ឥឡូវ​សមាជិក​ព្រឹទ្ធសភា​៥៦​នាក់​គាំទ្រ​សំណើ​របស់​MFP​ដើម្បី​ដឹកនាំ​រដ្ឋាភិបាល​បន្ទាប់​។​លោក​ថា គណបក្ស​ជា​ច្រើន​នៅ​ក្រៅ​ក្រុមចំរុះ​ហាក់​ចង់​អោយ​ភឿ​ថៃ​ផាត់​MFP​ចេញ តែ​លោក​ថា​«​បើ​ក្រុមចំរុះ​ប្រាំបី​គណបក្ស​នៅតែ​រួបរួមគ្នា អាច​នឹង​មាន​ផ្លូវ​ចេញ​»៕

Turbo tech solutions
HQP