ជំងឺសរសៃរប្រសាទរើឡើង ដុតផ្ទះខ្លួនឯងបណ្តាលឱ្យឆេះខូចខាតទ្រព្យសម្បត្តិទាំងស្រុង

432

ព្រះវិហារ៖ ដោយមានការបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង៦នឹង៣០នាទីព្រឹក មានករណីឆេះផ្ទះ ឈ្មោះ ស្រ៊ុន ផេង ភេទប្រុស អាយុ៦២ឆ្នាំ ស្នាក់នៅភូមិ ឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារមាន ខេត្តព្រះវិហារ ដែលមានទំហ៊ំ៧ម៉ែត្រx១២ម៉ែត្រ ធ្វើអំពីឈើប្រក់ស៊ីប្រ៉ូ ជញ្ជាំងក្ដារ បណ្ដាលឲ្យខូចខាតទាំងស្រុង នឹងខូចខាតសំម្ភាររួមមាន៖

១.គ្រែព្រះនាង១គ្រឿង, ២.គ្រែជើងគ្រុដ១គ្រឿង, ៣.គ្រែជើងដឺម៉ង់៣គ្រឿង, ៤.រថយន្ត ឡង់គ្រីសស័រ១គ្រឿង ផលិតឆ្នាំ៨៥ ពាក់ស្លាកលេខ ភ្នំពេញ ២ក.៨៥២០ ពណ៌ស នឹងសម្ភារប្រើប្រាស់មួយចំនួនទៀត។

សមត្ថកិច្ចបានឲ្យដឹងថា មូលហេតុបណ្ដាលមកពីឈ្មោះ ស្រ៊ុន គឹមឆេង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ ត្រូវជាកូនម្ចាស់ផ្ទះខាងលើ ដោយសារឈ្មោះនេះមានជំងឺប្រចាំកាយ(សរសៃប្រាសាទ)ជាអ្នកដុត។ ក្នុងការជួយសង្គ្រោះនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៣ គ្រឿង ប្រើទឹកអស់៤២ម៉ែត្រគីប ករណីនេះមិនបណ្ដាលអោយរងរបួសដល់មនុស្សទេ ៕

Turbo tech solutions
HQP