នាវាដឹករថយន្តអគ្គិសនី ត្រូវបានឆេះនៅ​ឯនាយ​ឆ្នេរ​ហូឡង់

48

​​​អគ្គិភ័យ​លើ​នាវា​ដឹក​ទំនិញ​ដែល​ដឹក​រថយន្ត​រាប់ពាន់​គ្រឿង​នៅ​ឯនាយ​ឆ្នេរ​ហូឡង់ បាន​ថម​យ​ថ​កម្លាំងរ​នៅពេល​អគ្គិភ័យ​នេះ​បង្ក​ការព្រួយបារម្ភ​អំពី​ការខូចខាត​ទីតាំង​ធម្មជាតិ​ក្បែរ​ខាង​។​​

​គេ​សង្ស័យថា រថយន្ត​អគ្គិសនី​ណាមួយ​អាច​បង្ក​ផ្កាភ្លើង​បង្កើតជា​អគ្គិភ័យ​នេះ ហើយ​ពួក​មន្ត្រី​កាលពី​ថ្ងៃ​សុក្រ​បាន​និយាយថាមានរថយន្ត​ជិត​៤.០០០​គ្រឿង​នៅ​លើ​នាវា​កើតហេតុ គឺច្រើន​ជាង​របាយការណ៍​កាលពីមុន​។​ ​អគ្គិភ័យ​បាន​កើតឡើង​នៅ​លើ​នាវា​ហ្វ្រី​មែនថ​ល ហាយវ៉េ​(Fremantle Highway )​កាលពី​យប់​ថ្ងៃ​អង្គារ​ដោយ​សម្លាប់​សមាជិក​នាវិក​ម្នាក់ និង​នាំអោយ​មាន​កិច្ចខិតខំ​ពន្លត់ភ្លើង​នេះ​ដ៏​ធំ​។​ កង​ឆ្មាំ​សមុទ្រ​បាន​និយាយថា​ ភ្លើង​នៅតែ​ឆេះ​បង្ក​ផ្សែង​ខ្មួលខ្មាញ់ តែ​មើល​ទៅ​ដូចជា​ថមថយ​បើ​ធៀប​នឹង​មួយ​ថ្ងៃមុន​។​

​ក្រុមហ៊ុន​ដឹកជញ្ជូន​K Line​ដែល​មាន​មូលដ្ឋាន​នៅ​ជប៉ុន បាន​រាយការណ៍​ថា មាន​រថយន្ត​៣.៧៨៣​គ្រឿង​នៅ​ក្នុង​នាវា​នៅពេល​វា​ឆេះ គឺ​ច្រើន​ជាង​របាយការណ៍​ដំបូង​ដែល​ថា​ជិត៣.០០០​គ្រឿង​។ ​រថយន្ត​ទាំងនោះ​ជា​រថយន្ត​ថ្មី​ទាំងអស់ មិន​មាន​រថយន្ត​មួយ​ទឹក​ទេ​និង​រួម​មាន​រថយន្ត​អគ្គិសនី​៤៩៨​គ្រឿង​។​

​ក្នុងពេលជាមួយគ្នា ម្ចាស់​នាវា​បាន​និយាយថា រថយន្ត​អគ្គិសនី​មាន​ឳ​កាស​ខ្ពស់​ក្នុង​ការបង្ក​អគ្គិភ័យ តែ​គេ​ត្រូវ​ធ្វើ​ការស៊ើបអង្កេត​រក​មូលហេតុ​។​

​មនុស្សម្នាក់​បាន​ស្លាប់ ក្រោយ​ជនរងគ្រោះ​រួមទាំងសមាជិក​នាវិកចំនួន ​២២​នាក់​ទៀត ដែល​សុទ្ធតែ​ជា​ជនជាតិ​ឥណ្ឌា ត្រូវបាន​សង្គ្រោះ​ចេញពី​នាវា​ដែល​កំពុង​ឆេះ​។​ សមាជិក​នាវិក​មួយចំនួន​បាន​បង្ខំចិត្ត​លោត​ចូល​ក្នុង​ទឹកសមុទ្រ​មុនត្រូវបានជួយសង្រ្គោះ៕

Turbo tech solutions
HQP