មនុស្ស៤៤នាក់ បាត់បង់ជីវិត និងរបួសជាង ១០០នាក់ ក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាត នៅពិធីជួបជុំនយោបាយ ប៉ាគីស្ថាន

22

ការបំផ្ទុះដ៏ខ្លាំងមួយនៅឯសន្និបាតរបស់គណបក្ស JUI-F និកាយស៊ុននីក្នុងទីក្រុង Khar នៃប្រទេសប៉ាគីស្ថាន បានសម្លាប់មនុស្សជាង៤០នាក់ និងបណ្តាលឲ្យមនុស្សជាច្រើននាក់ទៀតរងរបួស កាលពីថ្ងៃអាទិត្យទី៣០ខែកក្កដា ។

លោក Riaz Anwar រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃខេត្ត Khyber Pakhtunkhwa បានប្រាប់ AFP ថា មនុស្សចំនួន៤៤នាក់ ត្រូវបានបញ្ជាក់ថាស្លាប់ និងជាង១០០នាក់រងរបួស។

ស្របពេលជាមួយគ្នានោះ លោក Firoz Shah រដ្ឋមន្ត្រីក្រសួងព័ត៌មានបណ្តោះអាសន្នប្រចាំខេត្ត បានឲ្យដឹងថា ការជួបជុំនយោបាយនោះ មានមនុស្សប្រហែល៥០០នាក់ ហើយពេលនេះ កងកម្លាំងប្រដាប់អាវុធប៉ាគីស្ថាន ក៏ត្រូវបានបញ្ជូនទៅកាន់តំបន់នោះផងដែរ។

យោងតាមមន្ត្រីសង្គ្រោះបន្ទាន់, មេដឹកនាំគណបក្ស JUI-F ក្នុងស្រុកម្នាក់ បានស្លាប់ក្នុងការបំផ្ទុះនេះ។ ដោយជាគណបក្សអភិរក្សសាសនា, JUI-F គឺជាផ្នែកមួយនៃសម្ព័ន្ធរដ្ឋាភិបាលបច្ចុប្បន្ន នៅក្នុងប្រទេសប៉ាគីស្ថាន។ លោក Anwar ក៏បាននិយាយផងដែរថា ឧបទ្ទវហេតុនេះគឺជាការវាយប្រហារអត្តឃាត ដោយអ្នកបំផ្ទុះគ្រាប់បែក បានបំផ្ទុះខ្លួនឯង នៅជិតឆាក។ ទោះបីជាយ៉ាងណាក៏ដោយ គ្មាន​ក្រុម​ណា​ចេញ​មុខ​អះអាង​ទទួល​ខុស​ត្រូវ ​ចំពោះ​ការ​វាយ​ប្រហារ​នេះ​ទេ​។

ឧប្បត្តិហេតុនេះ កើតឡើងមុនការបោះឆ្នោតសភាប៉ាគីស្ថានដែលគ្រោងធ្វើនៅខែតុលា ឬវិច្ឆិកា។ សភារបស់ប្រទេស នឹងរំលាយនៅប៉ុន្មានសប្តាហ៍ខាងមុខ ហើយគណបក្សនយោបាយនានា កំពុងរៀបចំសម្រាប់ធ្វើយុទ្ធនាការឃោសនាបោះឆ្នោត៕

Turbo tech solutions
HQP