យ៉ាងហោចណាស់មនុស្ស៣០នាក់បានស្លាប់ និង ១០០នាក់ទៀតរងរបួស នៅពេលរថភ្លើងធ្លាក់ផ្លូវ

19

យ៉ាងហោចណាស់មនុស្ស៣០នាក់បានស្លាប់ និង ១០០នាក់ទៀតរងរបួស នៅពេលរថភ្លើង Hazara Express ធ្លាក់ផ្លូវនៅភាគខាងត្បូងប្រទេសប៉ាគីស្ថាន។ ហេតុការណ៍បានកើតឡើងនៅជិតស្ថានីយ៍រថភ្លើង Sahara ក្នុងតំបន់ Nawabshah ចម្ងាយប្រហែល ២៧៥គីឡូម៉ែត្រពីទីក្រុង Karachi។ ក្នុងវីដេអូដែលចែកចាយលើបណ្តាញសង្គម អ្នកដំណើរត្រូវបានគេឃើញដេករដូករណែលពាសពេញកន្លែងកើតហេតុ។

យោងតាមការឲ្យដឹងពីរដ្ឋមន្ត្រីផ្លូវដែក Saad Rafiq ការស៊ើបអង្កេតដំបូងបង្ហាញថា រថភ្លើងកំពុងធ្វើដំណើរក្នុងល្បឿនធម្មតា ហើយពួកគេកំពុងព្យាយាមរកមូលហេតុនៃគ្រោះថ្នាក់នេះ។ បន្ទាប់ពីហេតុការណ៍កើតឡើង សេវាកម្មរថភ្លើងនៅទីនោះក៏ត្រូវបានផ្អាកផងដែរ។

គួរបញ្ជាក់ថា គ្រោះថ្នាក់ផ្លូវដែកក្នុងប្រទេសប៉ាគីស្ថាន មិនមែនជារឿងចម្លែកឡើយ។ នៅឆ្នាំ២០២១ រថភ្លើងពីរគ្រឿង ដែលធ្វើដំណើរក្នុងខេត្ត Sindh បានបុកគ្នាដោយសម្លាប់មនុស្សយ៉ាងតិច៤០នាក់ និងរាប់សិបនាក់រងរបួស។

Turbo tech solutions
HQP