យន្តហោះឯកជនមួយជួបគ្រោះថ្នាក់កំឡុងពេលចុះចតបានទៅបុកម៉ូតូ និងរថយន្តបណ្តាលឲ្យមនុស្សចំនួន ១០នាក់ស្លាប់

219
A general view of a plane crash scene in Shah Alam, Malaysia August 17, 2023. REUTERS/Hasnoor Hussain

ម៉ាឡេស៊ី៖ នៅជាយក្រុងនៃរដ្ឋធានី Kuala Lumpur ប្រទេសម៉ាឡេស៊ី យន្តហោះឯកជនធុនតូចមួយគ្រឿង បានជួបគ្រោះថ្នាក់កំឡុងពេលចុះចតនៅអាកាសយានដ្ឋានមួយបានទៅបុកម៉ូតូ និងរថយន្តមួយគ្រឿងទៀត បណ្តាល ឲ្យមនុស្សយ៉ាងហោចណាស់ ១០នាក់បានស្លាប់ កាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ។

លោកស្នងការនគរបាលរដ្ឋ Selangor បានប្រាប់អ្នកយកព័ត៌មានថា យន្តហោះប្រភេទ Beechcraft Model 390 (Premier 1) ដែលជាយន្តហោះជំនួញឯកជនធុនស្រាលបានដឹកអ្នកដំណើរចំនួន ០៦នាក់ និងនាវិកចំនួន ០២នាក់ នៅពេលដែលយន្តហោះនោះបានធ្លាក់នៅក្បែរទីក្រុង Elmina នៅវេលាម៉ោង ០២៖០៨នាទីរសៀល មុនពេលចុះចត។

លោកបាននិយាយទៀតថា យន្តហោះនោះបានបាត់ដានពីការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស ហើយបានបុកម៉ូតូ និងរថយន្តនៅលើផ្លូវជាតិ។
លោក Hussein Omar បាននិយាយបន្ថែមទៀតថា “មិនមានការហៅទូរស័ព្ទបន្ទាន់នោះទេ នៅពេលដែលយន្តហោះនោះត្រូវបានផ្តល់ការអនុញ្ញាត្តឲ្យចុះចត”។
បេសកកម្មស្វែងរក និងជួយសង្គ្រោះកំពុងដំណើរការ៕

Turbo tech solutions
HQP