ភ្នំពេញ៖ ល្ងាចថ្ងៃទី១៩ខែសីហានេះក្នុងព្រឹត្តិការណ៍ AFF U-23 Championship 2023 ក្រុមកម្ពុជានឹងត្រូវតស៊ូជាមួយក្រុមមីយ៉ាន់ម៉ា។
កម្ពុជាកំពុងតែមាន មាន0៣ពិន្ទុ ក្នុងដៃបន្ទាប់ពីប្រកួតឈ្នះក្រុមព្រុយណេ៥ទល់០កាលពីថ្ងៃទី១៧ខែសីហាដែលជាថ្ងៃចន្ទប្រកួតដំបូង។កាលពីថ្ងៃទី១៧ខែសីហានេះដែរក្រុមមីយ៉ាន់ម៉ាបានលេងចាញ់ក្រុមថៃ០ទល់៣ ដោយមានសូន្យពិន្ទុនៅឡើយទេ។
សម្រាប់ការប្រកួតទី២នេះកម្ពុជាត្រូវការឈ្នះដើម្បីប្រជែងយកកៅអីសម្រាប់វគ្គ៤ក្រុមចុងក្រោយ។ប្រសិនបើកម្ពុជាឈ្នះមីយ៉ានម៉ាល្ងាចនេះកៅអីសម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កាន់តែនៅកៀកខ្លួនហើយ។ សម្រាប់មីយ៉ានម៉ាដែលមិនទាន់មានពិន្ទុក្នុងដៃនោះក៏កាន់តែត្រូវការឈ្នះដែរ។នេះជា ការប្រកួតដ៏សំខាន់សម្រាប់ក្រុមទាំង២។ សូមបញ្ជាក់ថាព្រឹត្តិការណ៍នេះចាប់ផ្ដើមពីថ្ងៃទី១៧ដល់២៦ខែសីហាដោយមានប្រទេសចំនួន១០ក្នុងតំបន់ចូលរួមគឺមានតែប្រទេសសិង្ហបូរីមួយប៉ុណ្ណោះដែលមិនបានចូលរួម។
ក្នុង ចំណោម១០ប្រទេសនោះចែកចេញជា៣ពូលដោយកម្ពុជាស្ថិតនៅពូលAជាមួយថៃ មីយ៉ាន់ម៉ា និងព្រុយណេ។ពូលBមានម៉ាឡេស៊ី ទីម័រខាងកើត និង ឥណ្ឌូនេស៊ី និងពូលCមានហ្វីលីពីន ឡាវ និងវៀតណាម។ សម្រាប់លទ្ធផលប្រកួតក្នុងពូលBនោះក្រុមម៉ាឡេស៊ីឈ្នះឥណ្ឌូនេស៊ី២ទល់១ ។ឯពូល Cវិញក្រុមហ្វីលីពីនប្រកួតស្មើឡាវ២ទល់២៕

